ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋានពាណិជ្ជកម្មចិននិងអឺរ៉ុបបើកធ្វើកិច្ចប្រជុំសន្ទនាតុមូលជាន់ខ្ពស់
2023-01-15 14:08:33cri
Share with:

      ថ្ងៃទី១៣ ខែមករា សភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅចិន និងសភាពាណិជ្ជកម្មចិននៅសហភាពអឺរ៉ុប បានរួមគ្នាបើកធ្វើ “កិច្ចប្រជុំសន្ទនាតុមូលជាន់ខ្ពស់របស់មគ្គុទេ្ទសក៍ពាណិជ្ជកម្មចិននិងអឺរ៉ុប ” តំណាងនៃរដ្ឋាភិបាល សហគ្រាសនិងប្រព័ន្ធសារព័ត៌មានរបស់ចិននិងអឺរ៉ុប សរុបប្រហែល៧០រូបបានចូលរួមកិច្ចប្រជុំសន្ទនា ហើយបានពិគ្រោះពិភាក្សាគ្នាអំពីកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងអឺរ៉ុប គណៈកម្មាធិការសហភាពអឺរ៉ុប ក៏បានចាត់បញ្ជូនអ្នកសង្កេតការរណ៍ចូលរួមផងដែរ ។ ប្រការនេះជាសញ្ញាកត់សម្គាល់ថា ការប្រាស្រ័យទាក់ទងទល់មុខជាន់ខ្ពស់រវាងមជ្ឈដ្ឋានពាណិជ្ជកម្មចិននិងអឺរ៉ុប ដែលត្រូវរារាំងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានចាប់ផ្តើមរៀបចំឡើងវិញរួចហើយ ។

      ខណៈពេលថ្លែងសុន្ទរកថា លោក Peng Gang ទីប្រឹក្សាថ្នាក់កុងស៊ុលនៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃគណៈប្រេសិតចិនប្រចាំនៅសហភាពអឺរ៉ុប បានលើកឡើងថា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបបានកើនឡើងផ្ទុយពីនិន្នាការណ៍ កិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរមានផលប្រយោជន៍កាន់តែច្រើនឡើងៗ និងមានក្របខ័ណ្ឌកាន់តែទូលំទូលាយជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង ការផ្លាស់ប្តូររូបមន្តឌីជីថល  ហេដ្ឋារចនាសម័្ពន្ធ និងការតភ្ជាប់គ្នាជាដើមមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ។

      ថ្លែងក្នុងសុន្ទរកថា លោក Xu Haifeng ប្រធានសភាពាណិជ្ជកម្មចិននៅសហភាពអឺរ៉ុបបានលើកឡើងថា បន្ទាប់ពីចិនបានកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លង ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងសហគ្រាសចិននិងអឺរ៉ុប បានប្រឈមមុខនឹងឱកាសថ្មី រំពឹងទុកថា ភាគីទាំងពីរអាចបង្កើនការផ្លាស់ប្តូរនិងកិច្ចសម្របសម្រួលថែមមួយកម្រិតទៀត ដើម្បីរួមគ្នាជីកកកាយសក្តានុពលដ៏ធំធេងក្នុងកិច្ចសហប្រតិបិត្តលើវិស័យផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍បៃតងនិងឌីជីចលរបស់ចិននិងអឺរ៉ុប ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស