ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកAbiyនាយករដ្ឋមន្រ្តីអាត្យូពីជួបពិភាក្សាជាមួយលោកQinGangរដ្ឋមន្រ្តីការបរទេសចិន
2023-01-11 11:00:50cri
Share with:

      ថ្ងៃទី១០ខែមករា លោកAbiyនាយករដ្ឋមន្រ្តីអាត្យូពីបានជួបពិភាក្សាជាមួយលោកQinGangរដ្ឋមន្រ្តីការបរទេសចិនដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រុង អាឌីស អាបាបា។

      ថ្លែងក្នុងកិច្ចជំនួប លោកAbiyបានលើកឡើងថា លោក QinGangបានចាត់ទុកប្រទេសអេត្យូពីថាជាគោលដៅទី១សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងបន្ទាប់ពីលោកឡើងកាន់មុខតំណែងជារដ្ឋមន្រ្តីការបរទេសចិន ដែលបានបង្ហាញយ៉ាងពេញលេញនូវចំណងមិត្តភាពយ៉ាងស៊ីជម្រៅរបស់ប្រទេសទាំងពីរនិងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។ ប្រទេសអេត្យូពីនិងចិនទទួលបានប្រសិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មនិងកិច្ចកសាងសួនឧស្សាហកម្មជាដើម ដែលបានជំរុញឱ្យកំណើនសេដ្ឋកិច្ចរបស់អេត្យូពីឈានចូលលំដាប់ជួរមុខនៃទ្វីបអាហ្រ្វិក សូមស្វាគមន៍សហគ្រាសចិនកាន់តែច្រើនទៅបណ្តាក់ទុននិងប្រកបអាជីពនៅប្រទេសអេត្យូពី។

      ជាការឆ្លើយតប លោក QinGangបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធដែលបានបង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍទំនាក់ទំនងរវាងចិននិងអេត្យូពីក្នុងស្ថានការណ៍ថ្មី។ ប្រទេសចិនរីករាយធ្វើឱ្យស៊ីជម្រៅនិងត្រួសត្រាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ លើកទឹកចិត្តឱ្យសហគ្រាសចិនកាន់តែច្រើនមកបណ្តាក់ទុននៅអេត្យូពី រំពឹងថា អេត្យូពីនឹងផ្តល់បរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរ ព្រមទាំងចាត់វិធានការយ៉ាងប្រាកដប្រជានិងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាពក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋនិងស្ថាប័នចិន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស