ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទពេញអង្គលើកទី២នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០រៀបចំចាត់ចែងយុទ្ធសាស្ត្រស្តីពីការងារគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង
2023-01-11 19:00:58cri
Share with:

        ពីថ្ងៃទី៩ដល់ថ្ងៃទី១០ខែមករា  គណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានបើកធ្វើសន្និសីទពេញអង្គលើកទី២ ។ លោក XiJinpingអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី២នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកម្មុយនីស្តចិនអាណត្តិទី២០។        លោកបានគូសបញ្ជាក់ថា  ត្រូវឈរលើមូលដ្ឋាននៃការកាន់អំណាចរយៈពេលយូររបស់បក្ស  ស្ថិរភាពនិងសន្តិភាពយូរអង្វែងរបស់ប្រទេសជាតិ  និងសុភមង្គលនិងសុខដុមរមនារបស់ប្រជាជន  ដើម្បីចាត់ទុកការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្ររយៈពេលយូរ  ប្រកាន់ខ្ជាប់នូវការចង្អុលបង្ហាញពីទិសដៅនៃបញ្ហា  រក្សាភាពនឹងនរខាងយុទ្ធសាស្ត្រ      ដើម្បីជំរុញឱ្យសមាជិកបក្សនិងកម្មភិបាលទាំងឡាយ មានភាពសកម្ម  ភាពម្ចាស់ការនិងភាពឆ្នៃប្រឌិត  បង្កបរិយកាសដ៏រស់រវើកសម្រាប់ការធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងដំណើរថ្មី និងបង្កើតសមិទ្ធផលក្នុងយុគសម័យថ្មី។

      សន្និសីទលើកនេះបានរៀបចំចាត់ចែងការងារត្រួតពិនិត្យវិន័យនិងអធិការកិច្ចលើ៨ វិស័យ ក្នុងនោះបូករួមទាំងការងារពាក់ព័ន្ធនឹងការពង្រឹងការងារត្រួតពិនិត្យខាងនយោបាយក្នុងការអនុវត្តការរៀបចំចាត់ចែងយុទ្ធសាស្ត្រសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ការងារជំរុញសុក្រឹតភាពនៃប្រព័ន្ធច្បាប់កំណត់នៃការធ្វើបដិវត្តន៍ចំពោះខ្លួនឯងរបស់បក្សកុម្មុយនីស្តចិន ការពង្រីកតួនាទីនៃការងារចុះត្រួតពិនិត្យខាងនយោបាយ ការបង្កើនកិច្ចកសាងវិន័យបក្សដោយគ្រប់ជ្រុងជ្រោយ និងយកឈ្នះលើយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងមុតមាំជាដើម ។ សន្និសីទបានគូសបញ្ជាក់ថា ត្រូវធ្វើឱ្យកិច្ចសហប្រតិបតិ្តការអន្តរជាតិស្តីពីការប្រឆាំងអំពើពុករលួយ មានភាពកាន់តែស៊ីជម្រៅ បន្តធ្វើប្រតិប្តិការសំខាន់ៗសំដៅចំពោះឧក្រិដ្ឋជនដែលរត់ចេញទៅកាន់បរទេស ក្នុងន័យបង្កើតជាយន្តការមួយដែលអាចតាមប្រម៉ាញ់ឧក្រិដ្ឋជន បង្ការកុំឱ្យឧក្រិដ្ឋជនរត់ចេញ និងដកហូតទ្រព្យសម្បតិ្តលើ្មសច្បាប់  ៕

 




អ្នកបកប្រែ:郭翔青
ប្លុកពិសេស