ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះការអនុវត្តវិធានការដាក់កំហិតចំពោះការចូលដែនរបស់អ្នកដំណើរចិនដែលប្រកបដោយភាពរើសអើងព្រមទាំងចាត់វិធានការតបតដូចគ្នាវិញ
2023-01-11 11:26:02cri
Share with:

    


     នៅថ្ងៃទី ១០ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសមួយចំនួនតូចមិនអើពើនឹងការពិតជាក់ស្តែងបែបវិទ្យាសាស្រ្តនិងសភាពការណ៍ជាក់ស្តែងនៃការឆ្លងជំងឺកូវីដ ១៩ របស់ប្រទេសខ្លួនដោយទទូចអនុវត្តវិធានការដាក់កំហិតចំពោះការចូលដែនរបស់អ្នកដំណើរចិនដែលប្រកបដោយភាពរើសអើង ហេតុនេះហើយ ក្រសួងការបរទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះព្រមទាំងចាត់វិធានការតបតដូចគ្នាវិញ ។

    លោក Wang Wenbin បានថ្លែងទៀតថា ប្រទេសចិនប្រកាន់អាកប្បកិរិយាអនុវត្តជាក់ស្តែងក្នុងការធ្វើការប្រាស្រ័យទាក់ទងយ៉ាងពេញលេញជាមួយប្រទេសពាក់ព័ន្ធដោយបានបកស្រាយយ៉ាងលម្អិតពីលក្ខណៈវិទ្យាសាស្ត្រនិងភាពសមហេតុផលនៃការកែលម្អវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនព្រមនិងស្ថានភាពរីករាលដាលនៃជំងឺកូវីដ ១៩ នៅប្រទេសចិននាពេលបច្ចុប្បន្ននេះ ។ ប៉ុន្តែ ប្រការដែលគួរឱ្យសោកស្តាយនោះ គឺ ប្រទេសមួយចំនួនតូចមិនអើពើនឹងការពិតជាក់ស្តែងបែបវិទ្យាសាស្រ្តនិងសភាពការណ៍ជាក់ស្តែងនៃការឆ្លងជំងឺកូវីដ ១៩ របស់ប្រទេសខ្លួនដោយទទូចអនុវត្តវិធានការដាក់កំហិតចំពោះការចូលដែនរបស់អ្នកដំណើរចិនដែលប្រកបដោយភាពរើសអើង ហេតុនេះហើយ ក្រសួងការបរទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះព្រមទាំងចាត់វិធានការតបតដូចគ្នាវិញ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >