ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារពិភពលោកកែសម្រួលការប៉ាន់ប្រមាណចំពោះអត្រាកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣មកនៅត្រឹម១,៧%
2023-01-11 11:01:27cri
Share with:

      ថ្ងៃទី១០ខែមករា តាមម៉ោងក្នុងតំបន់ តាមការផ្សាយដំណឹងនៃកាសែតWall Streetបានឱ្យដឹងថា ធនាគារពិភពលោកបានសម្រួលបញ្ចុះយ៉ាងខ្លាំងនូវការប៉ាន់ប្រមាណចំពោះអត្រាកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៣។ ធនាគារពិភពលោកប៉ាន់ប្រមាណថា ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចសកលនឹងបង្អង់ល្បឿនមកនៅត្រឹម១,៧% យោងតាមទិន្នន័យនៃធនាគារពិភពលោក ឆ្នាំ២០២៣នឹងក្លាយជាមួយឆ្នាំដែលមានល្បឿនកំណើនសកលយឺតជាងគេទី៣ក្នុងរយៈពេលជិត៣០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីភាពថមថយចុះខាងសេដ្ឋកិច្ចកាលពីឆ្នាំ២០០៩និង២០២០។

      របាយការណ៍មួយច្បាប់ទៀតបង្ហាញថា ថ្វីត្បិតតែអតិផរណាសកលមានភាពល្អប្រសើរឡើងវិញក៏ដោយ ក៏ប៉ុន្តែវានៅតែស្ថិតក្នុងតម្រិតខ្ពស់ក្នុងប្រវត្តិសាស្រ្តដដែល។ ក្រៅពីនេះ កត្តាមួយចំនួនដូចជាអតិផរណាខ្ពស់ អត្រាការប្រាក់កើនឡើង ការវិនិយោគបានធ្លាក់ចុះនិងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើមបានបង្កជាការគំរាមកំហែងចំពោះកំណើនសេដ្ឋកិច្ច៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស