ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្នាំ២០២២របស់លោក Xi Jinping ៖ ពិភពលទាំងមូលរួមសាមគ្គីនិងរួមរស់នៅជាមួយគ្នាទើបជាជម្រើសដ៏ត្រឹមត្រូវ
2023-01-10 15:51:50cri
Share with:

        ការបែកបាក់និងបដិបក្ខគ្នាមិនសមស្របនឹងផលប្រយោជន៍របស់ភាគីណាមួយទេ ការរួមសាមគ្គីនិងរួមរស់នៅជាមួយគ្នាទើបជាជម្រើសដ៏ត្រឹមត្រូវ ។ ”  កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២  ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំប្រទេសG20 នៅប្រទេសឥណ្ឌូណេស៊ី  លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងបែបនេះជាម្តងទៀត។

      មតិសាធារណៈពិភពលោកបានយល់ឃើញថា  ក្នុងគ្រាសំខាន់ដែលពិភពលោកដើរមកដល់ច្រកផ្លូវបំបែកម្តងទៀត  ក្រោយការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី២០  មេដឹកនាំកំពូលចិនបានទៅចូលរួមកិច្ចប្រជុំកំពូលពហុភាគីនៅក្រៅប្រទេស ហើយអំពាវនាវម្តងទៀត ឱ្យមានការរួមសាមគ្គីនិងរួមរស់នៅគ្នា នេះបានលើកទឹកចិត្តយ៉ាងខ្លាំងដល់ពិភពលោក។

       ក្នុងឆ្នាំ២០២២ លោកប្រធានរដ្ឋចិន Xi Jinping មមាញឹកនឹងការចូលរួមសកម្មភាពការទូតទ្វេភាគីនិងពហុភាគីជាច្រើនលើក តាមរយៈវិធីជាច្រើនដូចជាការពិភាក្សាតាមទូរស័ព្ទ តាមអនឡាញ កិច្ចជំនួបផ្ទាល់ បំពេញទស្សនកិច្ចនៅអាស៊ីកណ្តាល នៅអាស៊ីអាគ្នេយ៍ នៅមជ្ឈិមបូព៌ាជាដើម  លោកសុទ្ធតែបានអំពាវនាវឱ្យធ្វើការពិភាក្សា ធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានការអភិវឌ្ឍជាមួយគ្នា លោកបានលើកឡើងថា ៖

 

ប្រកាន់ខ្ជាប់គោលការណ៍ពិភាក្សាជាមួយគ្នា រួមគ្នាកសាង ចែករំលែកជាមួយគ្នា   ដើរតាមមាគ៌ាផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមក និងវិបុលភាពរួម។

ប្រឈមមុខនឹងស្ថានការណ៍ស្មុគស្មាញទាំងអន្តរជាតិនិងក្នុងតំបន់ មានតែការរួមសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការ ទើបអាចពុះពាគ្រាលំបាកនាពេលបច្ចុប្បន្នបាន។

  “យើងត្រូវរួមគ្នាកសាងទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍ជាសកល ។ ធ្វើកិច្ចសហប្រតិបត្តិការទើបអាចធ្វើកិច្ចការសំខាន់ឱ្យល្អនិងបានយូរ។

។ល។

 

      ប្រទេសចិនបានបន្តរៀបចំធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម  ពិព័រណ៍ក្វាំងចូវ បានរួមគ្នាជំរុញគំនិតផ្តួចផ្តើមស្តីពីការកសាង ខ្សែក្រវាត់និងផ្លូវ  ប្រកបដោយគុណភាពខ្ពស់  បានរួមគ្នាអនុវត្តកិច្ចព្រមព្រៀង RCEP  ...    ប្រទេសចិនបានឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រជាប់ជានិច្ច យកចិត្តទុកដាក់លើគោលដៅរយៈពេលយូរនិងតម្រូវការបច្ចុប្បន្ននៃការអភិវឌ្ឍរួមរបស់សកលលោក៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស