ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងថាមពលអាល្លឺម៉ង់ បានប៉ាន់ប្រមាណថា នឹងមិនមានបញ្ហាកង្វះខាតឧស្ម័នធម្មជាតិទេផុតរដូវរងាឆ្នាំនេះ
2023-01-09 15:46:54cri
Share with:

       ថ្ងៃទី៨ខែមករាតាមម៉ោងក្នុងតំបន់  លោកMueller ប្រធានរដ្ឋបាលបណ្តាញអ៊ីធឺណែទសហព័ន្ធនៃស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងថាមពលអាល្លឺម៉ង់បានថ្លែងនៅពេលផ្តល់បទសម្ភាស៍ផ្សាយប្រព័ន្ធផ្សាព្វផ្សាយថា រដួវរងាឆ្នាំនេះនឹងមិនមានសភាពការណ៍ខ្វះខាតឧស្ម័នធម្មជាតិទេ។  លោកMueller បានបង្ហើបឱ្យដឹងថា នាពេលបច្ចុប្បន្ន  ប្រទេសអាល្លឺម៉ង់ បានបម្រុងទុកឧស្ម័នធម្មជាតិគ្រប់គ្រាន់   ហើយបន្ទាប់ពីចប់រដូវរងា  រំពឹងទុកថា នៅសេសសល់ឧស្ម័នធម្មជាតិបម្រុងប្រហែល៥០ភាគរយ  ឥឡូវនេះ អ្វីដែលចាំបាច់ត្រូវយកចិត្តទុកដាក់នោះ  គឺរដូវរងាលើកក្រោយ ក្នុងអំឡុងឆ្នាំ២០២៣ដល់ឆ្នាំ២០២៤ ។

      លោកMueller បានអំពាវនាវឱ្យប្រជាជនកុំខ្វះការប្រុងប្រយ័ត្ន  ត្រូវបន្តរក្សាការសន្សំសំចៃក្នុងការរក្សាកម្តៅ និងប្រើទឹកក្តៅងូតទឹក ។ ម្យ៉ាងទៀត ថាមពលដែលសន្សំទុកឥឡូវនេះ   អាចមានអំណោយផលដល់ការដែលបង្ការការឡើងថ្លៃម្តងទៀតនៃតម្លៃថាមពល នៅរដូវក្តៅឆ្នាំ២០២៣ ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស