ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ច្រកព្រំដែនផ្លូវគោកដ៏ធំបំផុតរវាងចិន-រុស្ស៊ីនិងរវាងចិន-ម៉ុងហ្គោលីបានបើកឱ្យអ្នកដំណើរចេញចូលឡើងវិញជាផ្លូវការ
2023-01-09 15:37:40cri
Share with:

    ចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ តទៅ គោលនយោបាយស្តីពីការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ "ថ្នាក់B គ្រប់គ្រងតាមថ្នាក់B"របស់ចិនត្រូវបានអនុវត្តជាផ្លូវការ ច្រកព្រំដែនផ្លូវគោកដ៏ធំបំផុតរវាងចិន-រុស្ស៊ីនិងរវាងចិន-ម៉ុងហ្គោលីបានបើកឱ្យអ្នកដំណើរចេញចូលឡើងវិញជាផ្លូវការ ។

    សូមបញ្ជាក់ថា ក្នុងនាមជាច្រកព្រំដែនផ្លូវគោកដ៏ធំបំផុតរបស់ប្រទេសចិន ហើយក៏ជាច្រកព្រំដែនផ្លូវគោកដ៏ធំបំផុតរវាងចិននិងរុស្ស៊ីផងដែរ ច្រក Manchurian គឺជាច្រកអន្តរជាតិដ៏សំខាន់សម្រាប់ការធ្វើដំណើរពីប្រទេសចិនទៅកាន់ប្រទេស CIS ដូចជារុស្ស៊ីជាដើមព្រមទាំងបណ្តាប្រទេសអឺរ៉ុប ។ ដោយឡែក ក្នុងនាមជាច្រកព្រំដែនផ្លូវគោកដ៏ធំបំផុតរបស់ប្រទេសចិនដែលបើកចំហចំពោះម៉ុងហ្គោលី ច្រក Erenhot គឺជាតំបន់ឈានមុខដ៏សំខាន់សម្រាប់កិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ"របស់ប្រទេសចិន ក៏ដូចជាសម្រាប់ការបើកចំហចំពោះភាគខាងជើងផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស