ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្របពេលប្រទេសចិនប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩កាន់តែស៊ីសម្រៅ ការផ្គត់ផ្គង់ថ្នាំបានកើនឡើង និងស្វែងរកកិច្ចសហប្រតិបត្តិការសកលកាន់តែល្អដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល
2023-01-09 10:22:28cri
Share with:

ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែចាត់វិធានការដើម្បីលំនឹងតម្លៃថ្នាំនិងការផ្គត់ផ្គង់។ក្រុមហ៊ុនដឹកជញ្ជូនរហ័សបានបន្ថែមកម្លាំងមនុស្សនៅក្នុងតំបន់ដែលមានសម្ពាធដឹកជញ្ជូនយ៉ាងខ្លាំង។នៅតាមបណ្តាញទំនាក់ទំនងសង្គម អ្នកផងបានចែករំលែកពីរឿងរ៉ាវនិងបទពិសោធន៍អំពីការឆ្លងកាត់ពេលឆ្លងជំងឺកូវីដ១៩ដោយសុវត្ថិភាព ដើម្បីជួយគ្នាទៅវិញទៅមក។រដ្ឋាភិបាលបានបង្កើនការផ្គត់ផ្គង់ថ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការខ្ពស់ចំពោះថ្នាំដែលអាចបន្ធូរអាការោគជំងឺកូវីដ ១៩។ ទន្ទឹមនឹងនេះ អ្នកជំនាញផ្នែកសុខាភិបាលសាធារណៈអន្តរជាតិ២រូបបានស្វែងរកវិធីសាស្ត្រទប់ទល់សកលកាន់តែល្អនិងវិធីសាស្ត្រកាន់តែយុត្តធម៌មួយ ដើម្បីសង្គ្រោះជីវិត។លោកXavier Bofill De Rosជំនួយការសាស្រ្តាចារ្យនៃផ្នែកជីវវិទ្យាម៉ូលេគុលនិងពន្ធុវិទ្យានៃសាកលវិទ្យាល័យ Aarhusបានថ្លែងថា មើលពីការព្យាបាល យើងបានយល់ដឹងច្រើនជាង៣ឆ្នាំមុន។ការព្យាបាលប្រឆាំងនឹង
វីរុសនិងថែទាំនិងព្យាបាលជំងឺចំពោះអ្នកជំងឺពិបាកបំផុតបានត្រូវកែលម្អយ៉ាងច្រើន។ខ្ញុំសម្គាល់ថា ប្រទេសចិនបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបោះជំហានបន្ទាប់។

លោកKERRY BOWMANសាស្ត្រាចារ្យរងនៃសាលាវេជ្ជសាស្ត្រ Teddy សាកលវិទ្យាល័យតូរ៉ុនតូបានថ្លែងថា ខ្ញុំយល់ឃើញថា យើងគួរតែគោរពគ្នាទៅវិញទៅមក។នាពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានមើលឃើញការរិះគន់របស់ប្រព័ន្ធសារព័ត៌មានមួយចំនួនចំពោះប្រទេសចិន។ខ្ញុំគិតថា បច្ចុប្បន្ន ប្រទេសចិនបាននិងកំពុងប្រឈមមុខនឹងការលំបាកមួយចំនួន យើងត្រូវបង្ហាញពីការអាណិតអាសូរចំពោះបញ្ហាប្រឈមរបស់ប្រទេសចិននាពេលបច្ចុប្បន្ន។ខ្ញុំបានសម្គាល់ថា កិច្ចសហប្រតិបត្តិការសកលសំខាន់ណាស់ ត្រូវតែចែរំលែកទិន្នន័យនិងគោរពគ្នាទៅវិញទៅមក ហើយការទទួលយកនូវភាពខុសគ្នាអំពីគោលនយោបាយខាងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសនានាមានសារៈសំខាន់ណាស់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស