ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-01-07 16:04:12cri
Share with:

1 លោកLi Keqiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនជួបពិភាក្សាជាមួយលោក Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថាន ។

ប្រទេសចិនចេញផ្សាយ "គម្រោងនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺកូវីដ-១៩  (គម្រោងសាកល្បង ទី ១០ )" ។

3 ក្រសួងការបរទេសចិនបង្ហាញថា ភាគីចិនរីករាយរួមជាមួយសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមពីជំងឺឆ្លង ។

4 ក្រសួងការបរទេសចិនថ្លែងថា  វិធានការបង្ការជំងឺឆ្លងរបស់ប្រទេសនានាមិនត្រូវមានទង្វើរើសអើងនោះទេ ថែមទាំងមិនត្រូវឆ្លៀតប្រើបញ្ហាជំងឺឆ្លងធ្វើរឿងនយោបាយ 

5 ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា សហគ្រាសបរទេសជាច្រើនបានចាប់ផ្តើមបង្កើតកាលវិភាគអំពីដំណើរទស្សនកិច្ចថ្នាក់ខ្ពស់នៃក្រុមហ៊ុននៅប្រទេសចិន ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនៅប្រទេសចិន

6 តាមការប៉ាន់ប្រម៉ាណ ចំនួនសរុបនៃអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ ប្រមាណ ២០៩៥ លាននាក់ កើនឡើង៩៩.៥%បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។

7 ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ ទំហំនៃការនាំចេញនាំចូលសេវាកម្មរបស់ប្រទេសចិនកើនឡើង ១៥.៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។

8  ទូទាំងប្រទេសចិនបានប្រមូលទិញស្បៀងរដូវរំហើយសរុបលើសពី ១០០ លានតោន។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស