ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តាមការប៉ាន់ប្រមាណ លំហូរអ្នកដំណើរសរុបក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៣ នឹងមានចំនួនជិត ២០៩៥លាននាក់ កើនឡើង ៩៩.៥ % បើប្រៀបធៀបនឹងឆ្នាំ២០២២
2023-01-07 15:41:17cri
Share with:

កាលពីថ្ងៃទី៦ ខែមករា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីឧទ្ទេសនាមពីស្ថានភាពពាក់ព័ន្ធនឹងការងារធានាសេវាកម្មសម្រាប់ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ លោក Xu Chengguang អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនរបស់ចិនបានថ្លែងថា ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣នឹងចាប់ផ្តើមនៅថ្ងៃទី ៧  ខែមករា និងបញ្ចប់នៅថ្ងៃទី ១៥ ខែកុម្ភៈ សរុបចំនួន ៤០ ថ្ងៃ។ ការងាររៀបចំសម្រាប់ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានត្រៀមរួចជាស្រេច។

លោក Xu Chengguang បានឧទ្ទេសនាមថា យោងតាមការវិភាគនិងការវិនិច្ឆ័យបឋម លំហូរអ្នកដំណើរសរុបក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៣  នឹងមានចំនួនជិត ២០៩៥ លាននាក់ កើនឡើង ៩៩.៥ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២  និងត្រូវជា ៧០.៣% នៃរយៈពេលដូចគ្នានាឆ្នាំ២០១៩។

លោក Wan Xiangdong មន្ត្រីរដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ចិនបានថ្លែងថា ខណៈពេលការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អាកាសចរណ៍ស៊ីវិលទូទាំងប្រទេសចិននឹងរៀបចំជើងហោះហើរដឹកអ្នកដំណើរគិតជាមធ្យមចំនួន ១១០០០ ជើងជារៀងរាល់ថ្ងៃ ដែលត្រូវជាប្រមាណ ៧៣ % នៃការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៩  ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស