ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-01-06 15:50:41cri
Share with:


1.  លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថាន ។

2. លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ។

3. ក្រសួងការបរទេសចិនថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែចែករំលែកព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងជំងឺរាតត្បាតជាមួយសហគមន៍អន្តរជាតិដោយប្រកាន់អាកប្បកិរិយាបើកចំហ និងមានតម្លាភាព។

4. ក្រសួងការបរទេសចិនថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Marcos ប្រធានាធិបតីហ្វីលីពីននៅប្រទេសចិនជា "ការចាប់ផ្តើមដ៏ល្អ" ក្នុងឆ្នាំនេះ ដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍទំនាក់ទំនងចិន-ហ្វីលីពីនក្នុងយុគសម័យថ្មី  !

5. រដ្ឋាភិបាលចិន និងរដ្ឋាភិបាលហ្វីលីពីន ចុះហត្ថលខាបន្តសុពលភាពនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ។

6. ផ្លូវដែកចិន-ឡាវបានដឹកអ្នកដំណើរសរុបលើសពី៩លាននាក់ ។

7. គណៈកម្មការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបង្ហាញថា៖ ឆ្នាំ២០២២ សហគ្រាសរដ្ឋចិនត្រូវបានប៉ាន់ប្រមាណថាទទួលបានប្រាក់ចំណូល ៣៩៤ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៨.៣% ។

8. ការបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្ត្ររបស់អាមេរិកជុំទី ១០ នៅតែគ្មានលទ្ធផល ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស