ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងវប្បធម៌ និងទេសចរណ៍ចិននឹងដាក់ចេញបញ្ជីឈ្មោះធនធានទេសចរណ៍ថ្នាក់ពិសេសលើកដំបូងរបស់ប្រទេសចិននៅឆ្នាំ ២០២៣
2023-01-06 14:55:41cri
Share with:


 

អ្នកយកព័ត៌មានបានដំណឹងពីកិច្ចប្រជុំអគ្គនាយកនិងប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ទូទាំងប្រទេសចិនដែលបើកធ្វើនៅថ្ងៃទី៥ខែមករាថា នៅឆ្នាំ២០២៣ ក្រសួងវប្បធម៌និងទេសចរណ៍ចិននឹងធ្វើការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ផលិតផលនិងសេវាកម្មដែលមានគុណភាពខ្ពស់ ក្នុងន័យពន្លឿនការអភិវឌ្ឍវិស័យទេសចរណ៍។ ក្នុងនោះរួមមាន៖ ធ្វើឡើងជាលំដាប់លំដោយនូវការពិនិត្យវាយតម្លៃចំពោះតំបន់ទេសចរណ៍ថ្នាក់A និងរមណីយដ្ឋានទេសចរណ៍ថ្នាក់ជាតិ។

ជំរុញការជំរឿនធនធានទេសចរណ៍ជាតិ និងដាក់ចេញបញ្ជីរាយនាមធនធានទេសចរណ៍កម្រិតពិសេសរបស់ចិនជាលើកដំបូង។ រៀបចំផែនការមេដើម្បីជំរុញការសាងសង់ឧទ្យានវប្បធម៌ជាតិរួមមានមហាកំផែង មហាព្រែកជីក ទន្លេលឿង និងទន្លេយ៉ង់សេជាដើម ក៏ដូចជាអនុវត្តគម្រោងសម្រាប់ការសម្រាកលំហែកាយរបស់ប្រជាពលរដ្ឋ

អ្នកបកប្រែ:马小青
ប្លុកពិសេស