ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងអេមីរ៉ាតអារ៉ាប់រួមស្នើរឱ្យកោះធ្វើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាភ្នំTemple
2023-01-04 16:09:40cri
Share with:

ថ្ងៃទី៣ខែមករា តាមម៉ោងក្នុងតំបន់ យោងតាមដំណឹងដែលអ្នកយកព័ត៌មានរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបានឱ្យដឹងថា ប្រទេសចិននិងអេមីរ៉ាតអារ៉ាប់រួមបានស្នើរឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបើកធ្វើកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានការណ៍ប្រាសាទAqsaនៅតំបន់ភ្នំTempleនៅក្រុងហ្សេរុយសាឡិមកាលពីថ្មីៗនេះ។ មានការចុះផ្សាយដំណឹងថា កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះត្រូវជាថ្ងៃទី ៥ខែមករា។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ខែមករាតាមម៉ោងក្នុងតំបន់ អ្នកដឹកនាំបក្សកម្លាំងជីព្វបក្សស្តាំនិយមអ៊ីស្រាអ៊ែរ និងលោក Itamar Ben-Gvir រដ្ឋមន្រ្តីអាណាត្តិទី១នៃក្រសួងសន្តិសុខជាតិអ៊ីស្រាអ៊ែរបានទៅបំពេញទស្សនកិច្ចនៅភ្នំTempleដែលស្ថិតនៅក្រុងចំណាស់ហ្សេរុយសាឡិម  គណបក្សនានារបស់ប៉ាឡេស្ទីនបានថ្កោលទោសចំពោះដំណើរទស្សនកិច្ចលើកនេះដោយឡែកពីគ្នា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស