ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-01-04 15:09:46cri
Share with:


គណៈកម្មាធិការជាតិសុខាភិបាលចិនបង្ហាញថា៖ ការងារសំខាន់នៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់ប្រទេសចិនបានប្តូរពី "ការការពារការឆ្លង" ទៅជា"ការការពារសុខភាព និងការបង្ការជំងឺធ្ងន់"។

ក្រសួងការបរទេសចិនលើកឡើងថាជានិច្ចកាល ប្រទេសចិនតែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺឆ្លង

ក្រសួងការបរទេសចិនលើកឡើងថា៖ ប្រទេសចិនប្រឆាំងនឹងទង្វើដែលយកការអនុវត្តវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងធ្វើជាលេស ដើម្បីសម្រេចគោលដៅនយោបាយ។

ក្រសួងការបរទេសចិនលើកឡើងថាប្រទេសចិននឹងធ្វើការខិតខំប្រឹងប្រែងដើម្បីរួមចំណែកជាតម្រិះប្រាជ្ញាចិននិងផែនការចិនជូនដល់បុព្វហេតុសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ។

ក្រសួងពាណិជ្ជកម្មចិនសម្រេចលុបចោលការចុះបញ្ជីអ្នកធ្វើពាណិជ្ជកម្មជាមួយបរទេស។

ប្រព័ន្ធផ្សព្វផ្សាយបរទេសមើលពីគោលនយោបាយប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺឆ្លងរបស់ចិនថា៖ "សន្ទុះងើបឡើងដ៏ខ្លាំងនៃសេដ្ឋកិច្ចចិនគឺនៅពេលខាងមុខ"។

មុខរបរប្រៃសណីយ៍និងដឹកជញ្ជូនទំនិញរហ័សនៃប្រទេសចិនមានកំណើនឡើងវិញក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីសកល ដោយមានការដឹកជញ្ជូនទំនិញរហ័សជាង ២១៣០លានកញ្ចប់។

រដ្ឋសភាដែលមានភាពប្រេះស្រាំរបស់សហរដ្ឋអាមេរិកបើកធ្វើកិច្ចប្រជុំ ប្រធានសភាតំណាងរាស្រ្តពិបាកជ្រើសតាំង

ប្រទេសចំនួន៥ រួមទាំងប្រទេសអេក្វាឌ័រ ជាដើមចាប់ផ្តើមធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អ្នកបកប្រែ:马小青
ប្លុកពិសេស