ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស៥មានដូចជាប្រទេសអេក្វាឌ័រជាដើមចាប់ផ្តើមទទួលតំណែងជាប្រទេសសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ
2023-01-04 13:04:54cri
Share with:

ថ្ងៃទី៣ខែមករាគឺជាថ្ងៃការងារទី១ប្រចាំឆ្នាំ២០២៣នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ។ ថ្ងៃដដែលនោះ ពិធីបង្ហូតទង់ជាតិរបស់ប្រទេស៥មានដូចជាប្រទេសអេក្វាឌ័រ ជប៉ុន ម៉ាល់តា ម៉ូសំប៊ិកនិងស្វ៊ីស បានធ្វើឡើងនៅខាងក្រៅទីស្តីការក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលជាសញ្ញាបញ្ជាក់ថា ប្រទេសទាំង៥នេះចាប់ផ្តើមអនុវត្តភារកិច្ចក្នុងនាមជាប្រទេសសមាជិកមិនអចិន្ត្រៃយ៍ដែលត្រូវបានជ្រើសតាំងថ្មីនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

តំណាងកាហ្សាក់ស្ថានប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានធ្វើជាអធិបតី ក្នុងពិធីបង្ហូតទង់ជាតិព្រមទាំងថ្លែងសុន្ទរកថា ដោយរំពឹងទុកថាប្រទេសជាសមាជិកថ្មីទាំង៥នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអាចដើរតួនាទីរបស់ខ្លួនដើម្បីជំរុញសន្តិភាពនិងសន្តិសុខបស់ពិភពលោក។

គួរបញ្ជាក់ថា ប្រទេសទាំង៥នេះបានជំនួសឱ្យប្រទេសឥណ្ឌា អៀរឡង់ កេនយ៉ា ម៉ិកស៊ិកនិងន័រវេស  ទទួលតំណែងជាប្រទេសសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៣តទៅ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស