ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា ការដែលអាមេរិកធ្វើឃាតឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ លោកSoleimani គឺជា "អំពើភេរវកម្មដែលមានការរៀបចំជាមុន "
2023-01-03 14:54:00cri
Share with:

នៅថ្ងៃទី ២ ខែមករា ដែលជាខួប ៣ ឆ្នាំនៃការដែលសហរដ្ឋអាមេរិកធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់លោក Soleimani ក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា ការធ្វើឃាតលោក Soleimani ដែលបានគ្រោងផែនការ និងអនុវត្តដោយសហរដ្ឋអាមេរិក គឺជាឧក្រិដ្ឋកម្ម និងជា "អំពើភេរវកម្មដែលមានការរៀបចំជាមុន " ។

ពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិអ៊ីរ៉ង់នៅថ្ងៃទី ១ ខែមករា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងថា អ៊ីរ៉ង់កំពុងព្យាយាមដើម្បីតាមស៊ើបរកអ្នកជាប់សង្ស័យពីបទធ្វើឃាតលោកSoleimani ទាំងអស់ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ តាមរយៈមធ្យោបាយផ្លូវច្បាប់ នយោបាយ និងការទូត ប៉ុន្តែសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានព្យាយាម “ រារាំងនីតិវិធីនៃករណីនេះ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ យោធាសហរដ្ឋអាមេរិកបានបង្កការវាយប្រហារតាមផ្លូវអាកាសនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិបាកដាដប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់លោក Soleimani មេបញ្ជាការនៃ "កងពលតូចទីក្រុងពិសិទ្ធ" ក្រោមឱវាទកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់និងមន្ត្រីយោធាជាច្រើនរូបទៀត ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស