មជ្ឈមណ្ឌលទិន្នន័យចិនបានប៉ាន់ប្រមាណថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ មានភ្ញៀវទេសចរទូទាំងប្រទេសចិនចំនួន ៥២,៧១៣៤ លាននាក់បានធ្វើដំណើរកម្សាន្តក្នុងស្រុក ដែលកើនឡើង ០.៤៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ដែលបានស្តារវិស័យទេសចរណ៍ឡើងវិញស្មើនឹង ៤២.៨% នៃរយៈពេលដូចគ្នានៃបុណ្យចូលឆ្នាំសកល២០១៩។ ប្រាក់ចំណូលបានពីវិស័យទេសចរណ៍ក្នុងប្រទេសចិនមានចំនួន ២៦,៥១៧ ពាន់លានយាន់ប្រាក់ចិន ដែលបានកើនឡើង ៤.០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ដែលបានស្តារឡើងវិញស្មើនឹង៣៥.១% នៃរយៈពេលដូចគ្នាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០១៩ ។ ផ្សារវប្បធម៌និងទេសចរណ៍នៅទូទាំងប្រទេសមានសុវត្ថិភាព ស្ថិរភាពនិងសណ្តាប់ធ្នាប់ជាទូទៅក្នុងអំឡុងពេលថ្ងៃបុណ្យ។