ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាខាIS-Kនៃអង្គការរដ្ឋអ៊ីស្លាម ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារព្រលានយន្តហោះយោធារដ្ឋធានីអាហ្វហ្កានីស្ថាន
2023-01-03 10:42:45cri
Share with:

ថ្ងៃទី២ខែមករាតាមម៉ោងក្នុងតំបន់ សាខាIS-Kនៃអង្គការជ្រុលនិយមរដ្ឋអ៊ីស្លាមបានប្រកាស ទទួលខុសត្រូវចំពោះការវាយប្រហារព្រលានយន្តហោះយោធារដ្ឋធានីអាហ្វហ្កានីស្ថាន។

ថ្ងៃទី១ខែមករា ច្រកចូលព្រលានយន្តហោះយោធាក្រុងKabulរដ្ឋធានីអាហ្វហ្កានីស្ថានបានកើតមានករណីបំផ្ទុះ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថានបានថ្លែងខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា មានមនុស្សរងរបួសនិងស្លាប់បាត់បង់ជីវិតក្នុងករណីបំផ្ទុះលើកនេះ។ ប្រព័ន្ធសារព័ត៌មានក្នុងតំបន់បានចុះផ្សាយដំណឹងដោយដកស្រង់ពាក្យសម្តីរបស់ឥស្សរជនមួយរូបថា ការបំផ្ទុះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់បាត់បង់ជីវិត និង៨នាក់រងរបួស៕

អ្នកបកប្រែ:李展精
ប្លុកពិសេស