ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gangរដ្ឋមន្ត្រីការបរទេសចិននិងលោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិកសុទ្ធតែផុសអត្ថបទនៅTwitter ដោយបញ្ជាក់ថាបាននិយាយតាមទូរសព្ទ
2023-01-02 14:33:23cri
Share with:

ថ្ងៃទី១ខែមករាតាមម៉ោងក្នុងតំបន់  លោកQin Gangរដ្ឋមន្ត្រីក្រសួងការបរទេសចិននិងលោកBlinkenរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកសុទ្ធតែផុសអត្ថបទនៅTwitter ដោយបញ្ជាក់ថាលោកទាំង២នាក់បាននិយាយតាមទូរសព្ទ ។

លោកBlinkenបានផុសអត្ថបទតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា  ព្រឹកនេះ  ខណៈពេលលោកQinGangរដ្ឋមន្ត្រីក្រសួងការបរទេសចិនអាណត្តិថ្មី ជិតនឹងចាកចេញពីទីក្រុងវ៉ាស៊ីតោន ដើម្បីបំពេញការងារថ្មី  ខ្ញុំបាននិយាយទូរសព្ទជាមួយលោក។ យើងបានពិគ្រោះពិភាក្សាអំពីទំនាក់ទំនងរវាងអាមេរិកនិងចិន  ព្រមនិងបញ្ហារក្សាផ្លូវប្រាស្រ័យទាក់ទងប្រកបដោយការបើកចំហ

  បន្ទាប់មក  លោកQin Gang ក៏បានផុសអត្ថបទនៅប្រព័ន្ធផ្សព្វផ្សាយសង្គមដែរ  ដោយបញ្ជាក់ថា បាននិយាយទូរសព្ទសូមលាលោកBlinken ។ លោកQin Gangបានថ្លែងថា  សូមអរគុណដល់លោកដែល  បានធ្វើការជួបប្រាស្រ័យដ៏ស្មោះត្រង់ ជ្រាលជ្រៅនិងមានលក្ខណៈស្ថាបនាជាច្រើនលើកជាមួយខ្ញុំ ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិករបស់ខ្លួន  សង្ឃឹមថា  និងរក្សាទំនាក់ទំនងការងារយ៉ាងជិតស្និទជាមួយលោក ដើម្បីទំនាក់ទំនងចិននិងអាមេរិកកាន់តែល្អប្រសើរ 

អ្នកបកប្រែ:冯辉
ប្លុកពិសេស