ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Luiz Inácio Lula da Silva ធ្វើសច្ចាប្រណិធានឡើងកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលដោយបានគូសបញ្ជាក់ពីសាមគ្គីភាពនិងការស្តារឡើងវិញ
2023-01-02 15:33:53cri
Share with:

    លោក Luiz Inácio Lula da Silva ប្រធានាធិបតីអាណត្តិថ្មីរបស់ប្រេស៊ីលបានធ្វើសច្ចាប្រណិធានឡើងកាន់តំណែងនៅថ្ងៃទី ១ ខែមករានៅក្រុងប្រេស៊ីលីយ៉ា រដ្ឋធានីប្រេស៊ីល ។ ពេលថ្លែងសុន្ទរកថាក្នុងពិធីឡើងកាន់មុខតំណែង លោក Luiz Inácio Lula da Silva បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថ្មីនឹងខិតខំប្រឹងប្រែងដើម្បីជំរុញការសាមគ្គីគ្នានិងការស្តារឡើងវិញ ក៏ដូចជាដោះស្រាយវិបត្តិនិងបញ្ហាប្រឈមគ្រប់បែបយ៉ាងដែលប្រេស៊ីលកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននិងជំរុញឱ្យប្រទេសប្រេស៊ីលត្រឡប់ទៅរកជួរអង្គភាពសេដ្ឋកិច្ចដ៏សំខាន់នៅលើពិភពលោកឡើងវិញ ។

    លោក Luiz Inácio Lula da Silva បានសង្កត់ធ្ងន់ថា លោកក៏នឹងជំរុញការទូតពហុភាគី អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដូចជា ប្រទេសចិន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាដើម ក៏ដូចជាពង្រឹងតួនាទីនៃយន្តការពហុភាគី ដូចជា ទីផ្សាររួមនៃប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេស BRICS ជាដើម៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស