ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-01-01 14:56:33cri
Share with:

-លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៣។

-ប្រមុខរដ្ឋចិននិងរុស្ស៊ីផ្ញើសារជូនពរឆ្នាំថ្មីដល់គ្នាទៅវិញទៅមក។

-លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតជូនពរជូនចំពោះលោក Ramaphosa ដែលបន្តជាប់ឆ្នោតជាប្រធានគណបក្សសមាជអាហ្វ្រិកនៃអាហ្វ្រិកខាងត្បូង។

-ការសែត«Qiushi»ចុះផ្សាយសុន្ទរកថាគន្លឹះរបស់លោក Xi Jinping ប្រធានរដ្ឋចិន ក្រោមចំណងជងថា«ខំប្រឹងតស៊ូដើម្បីសម្រេចភារកិច្ចនិងគោលដៅដែលកំណត់ដោយសមាជបក្សកុម្មុយនីស្តចិនលើកទី ២០»។

-ក្នុងថ្ងៃដំបូងនៃថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ផ្លូវដែកចិនតាមការប៉ាន់ប្រមាណនឹងដឹកអ្នកដំណើរចំនួន ៥ លាន ៥ សែននាក់។

-អណ្តូងប្រេងកាតនិងឧស្ម័នធម្មជាតិធំបំផុតរបស់ប្រទេសចិនផលិតបានប្រេងកាតនិងឧស្ម័នធម្មជាតិលើសពី ៦៥ លានតោនក្នុងមួយឆ្នាំ។

-មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើគម្រោងថវិកាធម្មតានៃអ.ស.ប.ប្រចាំឆ្នាំ២០២៣។

-ប្រទេសស៊ុយអែតនឹងកាន់តំណែងជាប្រទេសប្រធានផ្លាស់វេននៃសហភាពអឺរ៉ុប៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស