王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិស្ថិតិចិន​៖ សេដ្ឋកិច្ចចិនក្នុងត្រីមាសទី១ឆ្នាំនេះ បន្តរក្សា​និន្នាការ ​អភិវឌ្ឍឡើងវិញ ​និង​​ដំណើរការ​ក្នុង​ចន្លោះសមហេតុផលជាទូទៅ​

2022-04-18 11:36:14

 

      ថ្ងៃទី ​១៨ ខែមេសា​ ​ការិយាល័យព័ត៌មាន​ជាតិចិន​បាន​បើកធ្វើ​សន្និសីទកាសែត​ស្តីពី​សភាពការណ៍ដំណើរការ​សេដ្ឋកិច្ច​ជាតិ​ប្រចាំ​ត្រីមាសទីមួយ​ឆ្នាំ ២០២២។ ​លោក​Fu Linhui ​អ្នកនាំពាក្យ​នៃ​រដ្ឋបាលជាតិស្ថិតិចិនបាន​ថ្លែងថា​ ​មើលជារួម ​សេដ្ឋកិច្ច​ចិនបន្តរក្សា​និន្នាការ​​អភិវឌ្ឍឡើងវិញ  ​និង​​ដំណើរការ​ក្នុង​ចន្លោះសម​ហេតុ​ផល​ជាទូទៅ​។​ ជាមួយ​គ្នានេះ​ ​ក៏ត្រូវ​មើលឃើញថា​ ​បរិបទជាតិ​និង​អន្តរជាតិ​កាន់តែមាន​ភាពសម្មុគស្មាញនិង​ភាពមិនប្រាកដប្រជា​ ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រឈម​មុខ​នឹង​បញ្ហាលំបាក​ជាច្រើន​។​ ​ក្នុងដំណាក់កាលបន្ទាប់​ ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​ណែនាំ​ដោយ​គំនិត​សង្គមនិយម​ដែលមានលក្ខណៈពិសេស​ចិន​ក្នុងយុគសម័យ​ថ្មី​របស់លោក ​Xi Jinping ​អនុវត្ត​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​ស្មារតីនៃកិច្ចប្រជុំការងារ​របស់​មជ្ឈិម​ ​និង​ការ​រៀបចំចាត់ចែង​នៃ​«របាយការណ៍ការងាររដ្ឋាភិបាល​» ​គ្រោងផែនការបង្ការនិងគ្រប់គ្រង​ការ​រាលដាលនៃជំងឺឆ្លង​ ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ ​តម្កល់ទុក​ការ​លំនឹង​កំណើនជាអាទិភាព​ ​បង្កើនកម្លាំង​អនុវត្តគោល​នយោបាយ​ម៉ាក្រូ​ ​បំពេញ​ការងារ​​"​លំនឹង​ ៦ ចំណុច​"​ និង​ "​ធានា​ ៦ ចំណុច"​ យ៉ាង​ប្រាកដប្រជា​ ​ដើម្បី​ធានា​ដល់​ជីវភាពរបស់ប្រជាជន​ ​និង​រក្សា​ឱ្យសេដ្ឋកិច្ច​ដំណើរ​ក្នុង​ចន្លោះសមហេតុផល​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស