郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ដាស់តឿនឱ្យអាមេរិកធ្វើការបកស្រាយយ៉ាងលម្អិតនិងគ្រប់ជ្រុងជ្រោយចំពោះសកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួន

2022-04-15 11:08:45 cri

     ថ្ងៃទី​១៤ ខែ​មេសា  លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មាន​អ្នក​សារព័ត៌មាន​សួរ​ថា នា​ពេល​ថ្មីៗ​កន្ល​ងទៅនេះ លោកស្រី Zakharova អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ថ្លែង​ថា ពាក្យ​ចចាមអារ៉ាម​ស្តីពី​រុស្ស៊ី​ប្រើ​ប្រាស់អាវុធ​គីមី​ គឺ​គ្មាន​ភស្តុតាង​អ្វី​ទាល់​តែ​សោះ ដែល​ផ្សព្វផ្សាយ​ក្នុង​​គោលបំណង​បង្វែរ​ការចាប់​អារម្មណ៍​​របស់​សហគមន៍អន្តរជាតិចេញបន្ទប់ពិសោធន៍​ជីវសាស្ត្រ​នៅអ៊ុយក្រែន ទាក់ទិននឹងរឿងនេះ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងម៉េច ?

      លោក Zhao Lijian បាន​ថ្លែង​ថា ហេតុ​អ្វីបាន​ជា​អាមេរិក​ប្រឆាំងដោយ​ឯកតោភាគី​ទៅលើ​ការ​រៀប​ចំ​ឡើង​វិញ​នូវ​កិច្ច​ចរចា​ពហុភាគី​ដែល​បង្កើត​ឡើង​ក្នុង​ក្របខ័ណ្ឌ​យន្តការ​ស៊ើប​អង្កេត​នៃ​«​សន្ធិសញ្ញា​ហាមឃាត់​​អាវុធ​ជីវសាស្ត្រ » ? តើអាកប្បកិរិយា​របស់​អាមេរិក​បែ​បនេះ​អាច​ទទួល​បាន​ការជឿ​ទុក​ចិត្ត​ពីសហគមន៍​អន្តរជាតិ​ឬទេ ? ក្នុង​នាម​ជា​រដ្ឋ​ហត្ថលេខី​មួយ​នៃ​​«​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​ជីវសាស្ត្រ »  អាមេរិក​គួរធ្វើ​ជា​គំរូ​ក្នុង​ការ​អនុវត្តតាម​ពាក្យ​សន្យា​ តែ​មិន​មែន​ជា​ករណី​​លើកលែង​ទេ ។ ប្រទេស​ចិន​ដាស់តឿន​អាមេរិក​ម្តង​ទៀត​ឱ្យ​ធ្វើ​ការ​បកស្រាយ​យ៉ាង​លម្អិត​និង​គ្រប់ជ្រុងជ្រោយ​ចំពោះ​សកម្មភាព​យោធា​ជីវសាស្ត្ររបស់​ខ្លួន​ ព្រម​និង​បញ្ឈប់​ការ​ប្រឆាំង​បង្កើត​យន្តការ​ស៊ើបអង្កេត​ពហុភាគី​ទៀត​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស