孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីឥណ្ឌូណេស៊ីតម្រូវឱ្យបង្ការការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩យ៉ាងម៉ឺងម៉ាត់បន្ទាប់ពីថ្ងៃបុណ្យស្រាយបួសរ៉ាម៉ាឌន

2022-04-15 11:19:18 cri

    កាលពី​ថ្ងៃទី១៤​ខែមេសា ​លោក Joko ​Widodo  ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ថ្លែង​សុន្ទរកថា​នៅទីស្តីការ​ប្រធានាធិបតី​នៅក្រុង​ហ្សាការតា ​ដោយតម្រូវ​ឱ្យបង្ការ​ការលេចចេញ​​ករណីឆ្លង​ជំងឺកូវីដ១៩​យ៉ាងគំហុក​ដែលមិនអាច​គ្រប់គ្រងបាន​បន្ទាប់ពី​ថ្ងៃបុណ្យ​ស្រាយបួស​រ៉ាម៉ាឌន ។

    លោក ​Joko ​Widodo ​ ​បានថ្លែងថា ​ក្នុងថ្ងៃឈប់​សម្រាកបុណ្យ​ស្រាយបួស​រ៉ាម៉ាឌនឆ្នាំនេះ​ ប្រហែលមាន​ប្រជាជន​ជិត១រយលាន​នាក់ត្រឡប់ទៅ​ស្រុកកំណើត​វិញដើម្បី​អបអរសាទរ​ថ្ងៃបុណ្យ​ ​ត្រឹមតែកោះ ​Java ប៉ុណ្ណោះ​ក៏មាន​រថយន្តឯកជន​ប្រហែល​២៣លានគ្រឿង​និងម៉ូតូចំនួន​១៧លាន​គ្រឿងនឹង​បើកបរលើផ្លូវ​ត្រឡប់ទៅ​ស្រុកកំណើតវិញ​ ។ លោកបាន​គូសបញ្ជាក់ថា ​រដ្ឋាភិបាលបាន​តម្កល់ទុក​សន្តិសុខ​សាធារណៈ​ក្នុងឋានៈទីមួយ​ជាប់រហូត​មក ។

    ដោយសារ​សភាពការណ៍​រីករាលដាល​នៃជំងឺកូវីដ១៩​បាន​ធូរស្បើយ​ បន្ទាប់ពី​ហាម​ប្រជាជន​ត្រឡប់ទៅ​ស្រុកកំណើត​វិញនៅថ្ងៃបុណ្យ​ស្រាយបួស​រ៉ាម៉ាឌនរយៈពេល​ពីរឆ្នាំជាប់ៗគ្នា​កន្លងទៅ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​អនុញ្ញាតឱ្យ​ប្រជាជនដែល​បាន​ចាក់វ៉ាក់សាំង​កូវីដ១៩លើសពី​ពីរដូសត្រឡប់​ទៅស្រុកកំណើត​ដើម្បីអបអរសាទរ​ថ្ងៃបុណ្យ​ក្នុងឆ្នាំនេះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស