孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Macron ប្រធានាធិបតីបារាំងថ្លែងថា បារាំងនឹងប្រកាន់ខ្ជាប់ការអភិវឌ្ឍនិងប្រើប្រាស់ថាមពលនុយគ្លេអ៊ែរនិងថាមពលដែលអាចកកើតឡើងវិញ

2022-04-15 14:35:05 cri

    កាលពី​ថ្ងៃទី១៤​ខែមេសា​តាមម៉ោង​ក្នុងតំបន់​ ​លោក​ Macron ​​ប្រធានាធិបតី​បារាំង​បានថ្លែងថា ​បារាំងនឹង​ប្រកាន់ខ្ជាប់​ការអភិវឌ្ឍ​និង​ប្រើប្រាស់​ថាមពល​នុយគ្លេអ៊ែរ​និង​ថាមពល​ដែលអាច​កកើត​ឡើងវិញ ។

    តាម​ការវិភាគ​របស់ប្រព័ន្ធ​សារព័ត៌មាន​បារាំងឱ្យដឹងថា​ បញ្ហា​អេកូឡូស៊ី​ជាបញ្ហា​ប្រឈម​សំខាន់មួយ​ក្នុង​អាណត្តិកាល​៥ឆ្នាំរបស់​ប្រធានាធិបតី​បារាំងនៅ​ពេលអនាគត ​ហើយ​ការផលិត​ថាមពល​គឺមាន​សារសំខាន់​ណាស់ក្នុង​ការសម្រេច​គោលដៅ​អេកូឡូស៊ី​ ។​ លោក ​Macron ​និងលោកស្រី ​Marine ​Le ​​Pen ​បាន​ដាក់ចេញ​ផែនការ​ខុសគ្នា​ស្រឡះ​ក្នុងវិស័យ​ផលិតថាមពល​ ។ លោក​ Macron ​មាន​ផែនការ​ផ្តោតសំខាន់​លើ​ការអភិវឌ្ឍ​​ថាមពល​នុយគ្លេអ៊ែរ​និងថាមពល​ដែលអាច​កកើត​ឡើងវិញ ​ហើយ​អំពាវនាវឱ្យ​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​ឥន្ធនៈ​ដែលមាន​វត្ថុធាតុ​ដើម​ជារ៉ែ ​ព្រមពេល​ជាមួយគ្នា ​ក៏ត្រូវ​ធានា​ដល់​ “អធិបតេយ្យភាព​ខាងថាមពល​”ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស