郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកដ្ឋានគយចិន៖ ត្រីមាសទីមួយឆ្នាំនេះ ទំហំសរុបខាងការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយរដ្ឋសមាជិកចំនួន១៤ផ្សេងទៀតនៃកិច្ចព្រមព្រៀងRCEPបានឡើងដល់២.៨៦ទ្រីលានប្រាក់យាន់ចិន

2022-04-13 15:06:31

      ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បាន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន​ លោក Li Kuiwen អ្នក​នាំ​ពាក្យ​និង​ជាប្រធាន​នាយកដ្ឋាន​វិភាគ​និង​​ស្ថិតិ​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​ចិន​​បាន​ឧទេ្ទសនាម​ពី​សភាពការណ៍​នាំ​ចេញនាំ​ចូល​នៅត្រីមាស​ទីមួយ​ឆ្នាំ​នេះ ។

      ទិន្នន័យស្ថិតិ​នៃ​អគ្គនាយកដ្ឋាន​គយ​ចិន​បាន​បង្ហាញថា នៅត្រីមាសទីមួយ​ឆ្នាំនេះ ទំហំសរុប​ខាង​ការ​​នាំ​ចេញ​នាំ​ចូលរបស់​ប្រទេសចិន​ជា​មួយ​រដ្ឋសមាជិក​ចំនួន​១៤ផ្សេង​ទៀត​នៃ​កិច្ច​ព្រម​ព្រៀង​RCEPបាន​ឡើង​ដល់​២.៨៦​ទ្រីលាន​ប្រាក់យាន់​ចិន​ បាន​កើន​ឡើង​៦.៩ភាគរយ​បើប្រៀប​ធៀប​នឹង​រយៈពេល​ដូ​ចគ្នា​នៃ​ឆ្នាំ​២០២១ ត្រូវ​ជា​៣០.៤ភាគរយនៃបរិមាណទូទៅ​នៃ​ពាណិជ្ជកម្ម​ជា​មួយ​ក្រៅប្រទេស​របស់ប្រទេស​ចិន​ ។ ក្នុ​ងនោះ​ការ​នាំ​ចូល​មាន​ចំនួន​១.៣៨ទ្រីលាន​យាន់ប្រាក់ចិន​ បាន​កើនឡើង​១១.១ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២១ ការ​នាំ​ចេញ​មាន​ចំនួន​១.៤៨ទ្រីលាន​ប្រាក់​យាន់​ចិន​ បាន​កើន​ឡើង​៣.២ភាគរយ​​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២១ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស