魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មគ្គុទេ្ទសក៍កំពូលអ៊ីរ៉ង់ថ្លែងថា នឹងបន្តទប់ទល់នឹង"ការទាមទារហួសហេតុ"ចំពោះអ៊ីរ៉ង់ក្នុងការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់

2022-04-13 12:05:42 cri

    នៅថៃ្ងទី ១២ ខែមេសា ​លោក ​Ayatollah ​Sayyed ​Ali ​Khamenei ​មគ្គុទេ្ទសក៍កំពូល​អ៊ីរ៉ង់​បាន​ថ្លែងថា ​ក្រុមការងារចរចា​នៃ​អ៊ីរ៉ង់​បាន​ទប់ទល់​ជាប់រហូត​ហើយ​នឹង​បន្ត​ទប់ទល់នឹង​"ការ​ទាម​ទារ​ហួសហេតុ"​ចំពោះ​អ៊ីរ៉ង់​ក្នុង​ការ​ចរចា​អំពី​បញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់​នៃ​ភាគី​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​គ្រប់ជ្រុងជ្រោយ​ស្តីពី​បញ្ហានុយគ្លែអ៊ែរអ៊ីរ៉ង់ ​។​

    តាម​ការផ្សាយ​ដំណឹង​នៃ​វេបសាយ​លោក ​Ayatollah ​Sayyed ​Ali ​Khamenei ​នា​ថ្ងៃ​ដដែល​នោះបានឱ្យ​ដឹងថា ​លោក ​Ayatollah ​Sayyed ​Ali ​Khamenei ​មគ្គុទេ្ទសក៍​កំពូល​អ៊ីរ៉ង់​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​អាកប្បកិរិយា​របស់​ក្រុម​ការងារ​ចរចា​នៃ​អ៊ីរ៉ង់​ក្នុង​ការ​ចរចា​អំពី​បញ្ហានុយគ្លេអ៊ែរ​អ៊ីរ៉ង់​នៅពេល​ជួប​សវនាការ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់ ​។ ​លោក​មាន​ប្រសាសន៍​ថា ​ការចរចា​បានដំណើរការ​ដោយរលូន ​ហើយ​ក្រុមការងារចរចា​នៃ​អ៊ីរ៉ង់​បាន​ទប់​ទល់​ជាប់រហូត​ហើយ​នឹង​បន្ត​ទប់ទល់នឹង​"ការ​ទាម​ទារ​ហួសហេតុ"​ចំពោះ​អ៊ីរ៉ង់ ​។ ​សហរដ្ឋ​អាមេរិក​បាន​បំពាន​លើ​ពាក្យសន្យា​របស់​ខ្លួន​ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​នុយគ្លេអ៊ែរ ​បច្ចុប្បន្ន​នេះ​បាន​ធ្លាក់ចូល​ក្នុង​"ភាពទាល់ច្រក​ដែល​បំពាន​លើ​ពាក្យសន្យា" ​។ ​ចំណែក​អ៊ីរ៉ង់​វិញ ​គ្មាន​សភាពការណ៍​បែបនេះ​នោះទេ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស