១ ក្រសួងការបរទេសចិនឆ្លើយតបនឹងការផ្លាស់ប្តូររបស់ស្ថានការណ៍ប្រទេសប៉ាគីស្ថាន៖នឹងប្រកាន់ខ្ជាប់គោលនយោបាយមេត្រីភាពជាមួយប៉ាគីស្ថានយ៉ាងមុតមាំមិនងាករេ ។
២ តំបន់ជាច្រើនរបស់ឥណ្ឌូណេស៊ីផ្ទុះសកម្មភាពប្រឆាំងតវ៉ាដោយសារមិនពេញចិត្តចំពោះតម្លៃទំនិញកើនឡើងខ្ពស់និងប្រឆាំងការបន្លាយអាណត្តិកាលរបស់ប្រធានាធិបតី ។
៣ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃសហភាពអឺរ៉ុបមិនបានធ្វើសេចក្តីសម្រេចចិត្តអំពីការដាក់ទណ្ឌកម្មទៅលើថាមពលរបស់រុស្ស៊ី ។
៤ តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិអំពាវនាវឱ្យអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដក្នុងការរីករាលដាលនៃជំងឺកូវីដ ១៩ និងបញ្ហាវ៉ាក់សាំង ។
៥ ធនាគារបម្រុងសហព័ន្ធអាមេរិកក្រុងញូវយ៉កថ្លែងថា ការប៉ាន់ប្រមាណចំពោះអតិភរណារបស់អ្នកប្រើប្រាស់អាមេរិកកើនឡើងយ៉ាងខ្លាំងដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត ៕