ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiangនាយករដ្ឋមន្ត្រីចិនផ្ញើសារលិខិតជូនពរដល់លោកPrachandaនាយក រដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេប៉ាល់
2022-12-31 14:02:08cri
Share with:

ថ្ងៃទី២៩ ខែធ្នូ លោកLi Keqiangនាយករដ្ឋមន្ត្រីចិនបានផ្ញើសារលិខិតជូនពរដល់លោកPrachanda ដើម្បីអបអរសាទរលោកកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនេប៉ាល់។

ថ្លែងនៅក្នុងសារលិខិតជូនពរ លោកLi Keqiangបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសចិននិងនេប៉ាល់បន្តរក្សាការអភិវឌ្ឍដោយស្ថិរភាពនិងរឹងមាំ កិច្ចសហប្រតិបត្តិការប្រាកដប្រជាលើគ្រប់វិស័យទទួលបានសមិទ្ធផលសម្បូរបែប ហើយនាំមកសុភមង្គលដល់ប្រទេសទាំងពីរនិងតំបន់ខ្ញុំរីករាយរួមខិតខំប្រឹងប្រែងជាមួយលោកPrachanda ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រមិត្តភាពដែលសំដៅទៅរកការអភិវឌ្ឍនិងវិបុលភាពវិវឌ្ឍរីកចម្រើនទៅមុខ ដើម្បីផ្តល់សុភមង្គលកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស