ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីបញ្ហាហ្វឹកហ្វឺនយោធារបស់កងទ័ពទាំងមូលចិនប្រចាំឆ្នាំ២០២២
2022-12-30 14:16:56cri
Share with:

   ថ្ងៃទី២៩ ខែធ្នូ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកTan Kefeiអ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីបញ្ហាហ្វឹកហ្វឺនយោធារបស់កងទ័ពទាំងមូលចិនប្រចាំនៅឆ្នាំ២០២២ជាដើម។

លោកTan Kefeiបានលើកឡើងថា ឆ្នាំ២០២២ គ្រប់ជាន់ថ្នាក់នៃកងទ័ពទាំងមូលរបស់ចិនបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនិងការរៀបចំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការយោធាមជ្ឈិមចិន ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការធ្វើបរិវត្តកម្មការហ្វឹកហ្វឺនយោធា។

ពេលឆ្លើយតបសំណួរអីពីករណីដែលភាគីចិនផ្អាកយន្តការសន្ទនាយោធារវាងប្រទេសចិននិងអាមេរិក លោកTan Kefeiបានលើកឡើងថា ភាគីចិនលុបចោលសកម្មភាពប្រាស្រ័យទាក់ទងចំនួន៣រវាងកងទ័ពចិននិងអាមេរិក នេះជាការឆ្លើយតបដ៏ចាំបាច់ចំពោះភាគីអាមេរិកដែលបង្កវិបត្តិធំ និងបំផ្លាញយ៉ាងខ្លាំងចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន ភាគីអាមេរិកយល់ដឹងយ៉ាងច្បាស់លាស់ចំពោះករណីនេះ។ប៉ុន្តែការប្រាស្រ័យទាក់ទងផ្នែកការងាររវាងកងទ័ពចិននិងអាមេរិកមិនបានអាក់ខានទេ។ប្រសនបើភាគីអាមេរិកមានគោលបំណងរៀបចំការប្រាស្រ័យទាក់ទងនិងកិច្ចសន្ទនាឡើងវិញនោះ ត្រូវតែបង្ហាញពីភាពស្មោះត្រង់និងសកម្មភាពជាក់ស្តែង៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស