ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អំណោយជាតិទាំងពីរនេះបង្កប់អត្ថន័យស្តីពីកិច្ចសហប្រតិបត្តិការចិន-ថៃ
2022-12-30 17:04:53cri
Share with:

នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Prayut Chan-ocha នាយករដ្ឋមន្ត្រីថៃនៅក្រុងបាងកកប្រទេសថៃ ។ អំណោយដែលលោកប្រធាន Xi Jinping បានប្រគល់ជូនលោកនាយករដ្ឋមន្ត្រី Prayuth រួមមានគំរូ រថភ្លើងលេខ"Fuxing" EMU និងសៀវភៅលោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិនជាភាសាអង់គ្លេសភាគទី ១ ដល់ភាគទី ៤ ។ នៅពីក្រោយអំណោយទាំងពីរនេះ មានរឿងរ៉ាវមួយនិងមានអត្ថន័យស្តីពីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងចិននិងថៃផងដែរ ។

ទាក់ទងនឹងគំរូរថភ្លើងលេខ"Fuxing" EMU គួរតែរៀបរាប់ពីផ្លូវដែកចិន-ថៃ ។

ផ្លូវដែកចិន-ថៃ គឺជាគម្រោងដ៏សំខាន់នៃការស្ថាបនារួមគ្នារវាងចិន-ថៃនៃ"ខ្សែក្រវាត់ និងផ្លូវ"។ ផ្លូវដែកល្បឿនលឿនស្តង់ដារដំបូងរបស់ប្រទេសថៃនេះបានប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារចិន "Fuxinghao" CR300AF EMU ។

នៅខែធ្នូ ឆ្នាំ ២០១៤ លោកនាយករដ្ឋមន្ត្រី Prayuth បានបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងអំឡុងពេលទស្សនកិច្ចលើកនេះ លោកបានទស្សនាមជ្ឈមណ្ឌលបញ្ជាការបញ្ជូនផ្លូវដែកជាតិនិងទទួលបានបទពិសោធន៍ពីរថភ្លើងអន្តរក្រុងប៉េកាំង-ក្រុងធានជីន ។ ល្បឿននៃរថភ្លើងបានឈានដល់ជាង ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ លោក Prayut Chan-ocha នាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា បុគ្គលិកចិនអាចទៅប្រទេសថៃ ដើម្បីពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្លូវដែកឱ្យបានឆាប់ ។

នៅថ្ងៃដដែលនេះ លោកប្រធាន Xi Jinping បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha ដោយលើកឡើងថា "ទទួលបានសមិទ្ធផលដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការផ្លូវដែក"របស់ភាគីទាំងពីរ ។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Prayuth ធ្វើទស្សនកិច្ចនៅប្រទេសចិន ចិននិងថៃបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ។ នៅពេលចូលឆ្នាំថ្មីឆ្នាំសកលខិតចូលមកដល់ លោកនាយករដ្ឋមន្ត្រី Prayuth បានថ្លែងថា ឯកសារកិច្ចសហប្រតិបត្តិការនេះគឺជា "អំណោយឆ្នាំថ្មីដ៏ល្អបំផុតសម្រាប់ប្រជាជនថៃ"។

ប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ ក្រោមការយកចិត្តទុកដាក់រួមគ្នានិងការជំរុញដោយផ្ទាល់របស់លោកប្រធាន Xi Jinping និងនាយករដ្ឋមន្ត្រី Prayut Chan-ochaនូវគម្រោងកិច្ចសហប្រតិបត្តិការផ្លូវដែកចិន-ថៃបានបន្តជំរុញទៅមុខ ។ លោកប្រធាន Xi Jinping និងលោកនាយករដ្ឋមន្ត្រី Prayut បានយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរការនៃគម្រោងនេះ ហើយបានលើកឡើងអំពីគម្រោងនេះជាច្រើនដងនៅក្នុងកិច្ចជំនួបនិងការហៅទូរស័ព្ទ

ក្នុងដំណើរទស្សនកិច្ច របស់លោកប្រធាន Xi Jinping នៅប្រទេសថៃលើកនេះ មេដឹកនាំនៃប្រទេសទាំងពីរបានរួមគ្នាធ្វើជាសាក្សីលើការចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការចិន-ថៃនៃការរួមគ្នាជំរុញការកសាងខ្សែក្រវាត់និងផ្លូវ

ការអភិវឌ្ឍកិច្ចសហប្រតិបត្តិរវាងចិននិងថៃមិនត្រឹមតែមានការចែករំលែកឱកាសអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ផងដែរ ។

នាយករដ្ឋមន្ត្រី Prayut Chan-ocha បានសម្តែងការកោតសរសើរច្រើនម្តងចំពោះសមិទ្ធិផលរបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ ហើយរំពឹងថា អាចរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិន ។ លោកធ្លាប់បានផ្តល់អនុសាសន៍ លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ លោកនាយករដ្ឋមន្ត្រី Prayut  មានសេចក្តីសោមនស្សរីករាយដែលបានទទួលអំណោយសៀវភៅ លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិនជាភាសាអង់គ្លេស ភាគីទី១ដល់ភាគទី៤។

លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន មានអ្នកគាំទ្រជាច្រើននៅប្រទេសថៃ ។ ឧបនាយករដ្ឋមន្ត្រីថៃបានថ្លែងថា លោកចូលចិត្តអានសៀវភៅនេះណាស់ ហើយកំណែទម្រង់ ការបើកទូលាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសចិនគឺជាការបំផុសគំនិតយ៉ាងខ្លាំងដល់ប្រទេសថៃ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស