ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖វិធានការបណ្តោះអាសន្នអំពីការចេញចូលដែននៃជនជាតិចិននិងជនបរទេសនឹងធានាឱ្យកាន់តែល្អនូវកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងចិនជាមួយបរទេស
2022-12-29 14:39:54cri
Share with:

    ទាក់ទិននឹងករណីដែលប្រទេសចិនបានដាក់ចេញវិធានការថ្នាក់Bគ្រប់គ្រងតាមថ្នាក់Bចំពោះជំងឺកូវីដ១៩ សមាគមពាណិជ្ជកម្មរបស់ប្រទេសជាច្រើនប្រចាំនៅចិន រួមមានអាមេរិក អង់គ្លេសនិងអាល្លឺម៉ង់ជាដើម ព្រមនិងអង្គការការទូតរបស់ប្រទេសមួយចំនួនប្រចាំនៅចិនបានសម្គាល់ថា វិធានការនេះមានអំណោយផលដល់ការស្តារជំនឿចិត្តរបស់វិនិយោគិននិងពាណិជ្ជករ ស្តារឡើងវិញនូវសុទិដ្ឋិនិយមចំពោះទីផ្សារ ហើយប្រទេសចិននឹងបន្តក្លាយទៅជាគោលដៅវិនិយោគជាអាទិភាពរបស់ប្រទេសនានា។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាថ្ងៃទី២៨ ខែធ្នូ លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា យើងមានជំនឿចិត្តក្នុងការជំរុញការស្តារសេដ្ឋកិច្ចនិងសណ្តាប់ធ្នាប់សង្គមឡើងវិញយ៉ាងលឿន ទន្ទឹមគ្នានឹងការធានាការពារសុខភាពប្រជាជន និងបង្ការការកើតមានករណីឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ ដែលមុខជាទទួលបានជ័យជម្នះទាំងស្រុង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាមិនខាន។វិធានការស្តីពីការចេញចូលដែនរបស់ជនជាតិចិននិងជនបរទេសដែលភាគីចិនបានដាក់ចេញនឹងបង្កលក្ខណសម្បត្តិកាន់តែល្អប្រសើរសម្រាប់ការប្រាស្រ័យទាក់ទងរវាងជនជាតិចិនិងជនបរទេសប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់  ធានាកាន់តែល្អនូវកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាមួយបរទេស ព្រមនិងនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកល៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស