ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតី ដើម្បីឆ្លើយតបទៅនឹងលោកខាងលិចដែលដាក់កំហិតលើតម្លៃប្រេងកាតរបស់ប្រទេសរុស្ស៊ី
2022-12-28 15:25:47cri
Share with:

ថ្ងៃទី ២៧ ខែធ្នូ លោក ពូទីនប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតី ដើម្បីឆ្លើយតបទៅនឹងប្រទេសលោកខាងលិចដែលចាត់វិធានការសេដ្ឋកិច្ចពិសេសចំពោះតម្លៃអតិបរមានៃប្រេងកាតនិងផលិតផលប្រេងកាតរបស់រុស្ស៊ី 

យោងតាមឯកសារពាក់ព័ន្ធដែលបានចេញផ្សាយលើគេហទំព័រព័ត៌មានច្បាប់របស់រុស្ស៊ីនៅថ្ងៃដដែលនោះឱ្យដឹងថា ដោយសារមើលឃើញពីវិធានការគ្មានមេត្រីភាពរបស់សហរដ្ឋអាមេរិកនិងបស្ចិមប្រទេស ព្រមទាំងអង្គការអន្តរជាតិដែលដាក់កំហិតចំពោះតម្លៃប្រេងកាតនិងផលិតផលប្រេងកាតរបស់រុស្ស៊ី  ដូចនេះ ដើម្បីការពាផលប្រយោជន៍ជាតិ រុស្ស៊ីនឹងហាមឃាត់ការផ្គត់ផ្គង់ប្រេងកាត និងផលិតផលប្រេងកាតរបស់រុស្ស៊ីចំពោះនីតិបុគ្គលឬបុគ្គលបរទេសដែលប្រើដោយផ្ទាល់បន្ធូរដោយប្រយោលយន្តការកំណត់តម្លៃអតិបរមា  ក្រឹត្យប្រធានាធិបតីនេះនឹងចូលជាធរមាននៅថ្ងៃទី ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយមានសុពលភាពរហូតដល់ថ្ងៃទី ខែកក្កដា ឆ្នាំ ២០២៣ 

យោងតាមឯកសារនេះ កាលបរិច្ឆេទនៃការចូលជាធរមាននៃក្រឹត្យហាមឃាត់ការផ្គត់ផ្គង់ផលិតផលប្រេងកាតត្រូវកំណត់ដោយរដ្ឋាភិបាលរុស្ស៊ី ប៉ុន្តែមិនត្រូវធ្វើមុនសុពលភាពនៃក្រឹត្យប្រធានាធិបតីនោះទេ  លើសពីនេះទៅទៀត ច្បាប់ហាមឃាតការផ្គត់ផ្គង់ប្រេងកាតនិងផលិតផលប្រេងកាតរបស់រុស្ស៊ីនៅតែអាចអនុវត្តបាន ប៉ុន្តែត្រូវតែផ្អែកលើ "ការសម្រេចចិត្តពិសេស" របស់ប្រធានាធិបតីរុស្ស៊ី 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស