ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingឆ្លើយតបសំបុត្ររបស់សិល្បករនៃក្រុមសិល្បៈបូព៌ាចិន
2022-12-26 10:38:01cri
Share with:

    ថ្ងៃទី២៤ ខែធ្នូ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបសំបុត្ររបស់សិល្បករនៃក្រុមសិល្បៈបូព៌ាចិន ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យខិតខំរៀនសូត្រ ផ្សព្វផ្សាយនិងអនុវត្តដោយស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដើម្បីរួមចំណែកថ្មីក្នុងការកសាងប្រទេសសង្គមនិយមដែលខ្លាំងខាងវប្បធម៌។

លោកXi Jinpingបានលើកឡើងថា ឆ្នាំ២០២២ជាខួប៧០ឆ្នាំនៃការបង្កើតក្រុមចម្រៀងនិងរបាំមជ្ឈិមនិងខួប៦០ឆ្នាំនៃការបង្កើតក្រុមចម្រៀងនិងរបាំបូព៌ា ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅនិងការសួរសុខទុក្ខយ៉ាងស្មោះចំពោះសិល្បករនិងក្រុមការងារគ្រប់រូប

    លោកXi Jinpingបានគូសបញ្ជាក់ថាជាច្រើនឆ្នាំកន្លងទៅនេះ អ្នកទាំងអស់គ្នាបានអនុវត្តយ៉ាងផ្ចិតផ្ចង់នូវគោលនយោបាយអក្សរសាស្ត្រនិងសិល្បៈរបស់បក្សកុម្មុយនីស្តចិន បង្កើតស្នាដៃអក្សរសាស្ត្រនិងសិល្បៈល្អៗជាច្រើន បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញភាពរុងរឿងនិងវឌ្ឍនភាពនៃអក្សរសាស្ត្រនិងសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ជាមួយបរទេស ដែលបានក្លាយទៅជា “ឯកអគ្គរដ្ឋទូតវប្បធម៌”និង “នាមប័ណ្ណវប្បធម៌”នៃប្រទេសចិនថ្មី។

លោកXi Jinpingបន្តទៀតថា សង្ឃឹមថា អ្នកទាំងអស់គ្នានឹងរៀនសូត្រ ផ្សព្វផ្សាយនិងអនុវត្តដោយស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីដែលចាត់ទុកប្រជាជនជាស្នូល ដើម្បីរួមចំណែកថ្មីសម្រាប់ការអភិវឌ្ឍនៃបុព្វហេតុអក្សរសាស្ត្រនិងសិល្បៈ ការជំរុញជំនឿចិត្តខាងវប្បធម៌ និងការកសាងប្រទេសសង្គមនិយមដែលខ្លាំងខាងវប្បធម៌៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស