ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុការណ៍បាញ់ប្រហារដែលកើតឡើងនៅក្រុងប៉ារីសរបស់បារាំងប្រហែលពាក់ព័ន្ធដល់បទឧក្រិដ្ឋពូជសាសន៍និយម
2022-12-25 12:23:55cri
Share with:

កាលពីថ្ងៃទី២៤ខែធ្នូ ការិយាល័យស្ថាប័នអយ្យការក្រុងប៉ារីសរបស់បារាំងបានថ្លែងថា កាលបរិចេ្ឆទឃាត់ខ្លួនអ្នកជាប់សង្ស័យពីបទបង្កហេតុការណ៍បាញ់ប្រហារនៅសហគមន៍ Kurdish នៃសង្កាត់ទី១០នៃក្រុងប៉ារីសនៅព្រឹកថ្ងៃទី២៣ខែធ្នូនឹងត្រូវពន្យារពេលដល់ថ្ងៃទី២៥ខែធ្នូ ផ្នែកអយ្យការនឹងដាក់ចេតនាប្រព្រឹត្តិបទឧក្រិដ្ឋពូជសាសន៍និយមទៅក្នុងក្របខណ្ឌស៊ើបអង្កេតសំណុំរឿងនេះ ។ នៅពេលមុននេះ ការស៊ើបអង្កេតចំពោះសំណុំរឿងនេះសំខាន់គឺសំដៅចំពោះចេតនាប្រព្រឹត្តិបទឧក្រិដ្ឋដូចជាសម្លាប់មនុស្សដោយចេតនានិងមានអាវុធដោយខុសច្បាប់ជាដើម ។

កាលពីព្រឹកថ្ងៃទី២៣ខែធ្នូ បុរសម្នាក់ដែលមានអាយុ៦៩ឆ្នាំបានបាញ់កាំភ្លើងចំពោះអ្នកដំណើរតាមវិថីមួយនៃសង្កាត់ទី១០នៅក្រុងប៉ារីសប្រទេសបារាំង ដែលបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់និង៣នាក់ទៀតរងរបួស ។ បន្ទាប់ពីកើតហេតុការណ៍នេះ ស្ថាប័នអយ្យការក្រុងប៉ារីសក៏បានធ្វើការស៊ើបអង្កេតភ្លាម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស