ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែលអាមេរិកចុះហត្ថលេខាលើពង្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៣
2022-12-24 14:47:00cri
Share with:

      អ្នកសារព័ត៌មានសួរថា ៖ ថ្ងៃទី២៤ ខែធ្នូតាមម៉ោងក្រុងប៉េកាំង លោក បៃដិន ប្រធានាធិបតីអាមេរិកនឹងចុះហត្ថលេខាលើពង្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៣  ក្នុងពង្រាងច្បាប់នេះមានខ្លឹមសារអវិជ្ជមានពាក់ព័ន្ធនឹងប្រទេសចិន ។ ទាក់ទិននឹងរឿងនេះ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងម៉េច ?

      អ្នកនាំពាក្យបានថ្លែងថា ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិកដែលទទូចអនុម័តនិងចុះហត្ថលេខាលើពង្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៣ ដែលមានខ្លឹមសារអវិជ្ជមានពាក់ព័ន្ធនឹងប្រទេសចិន ហើយបានលើកការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះអាមេរិករួចហើយ ។

      អ្នកនាំពាក្យបានលើកឡើងថា ពង្រាងច្បាប់នេះមិនអើពើដល់ការពិតជាក់ស្តែង ឃោសនាបំប៉ោង “ការគំរាមកមហែងពីប្រទេសចិន” ជ្រៀតជ្រែកកិច្ចផ្ទៃក្នុងប្រទេសចិនតាមទំនើងចិត្ត មួលបង្កាច់និងលាបព័ណ៌បក្សកុម្មុយនីស្តចិន នេះជាការរករឿងខាងនយោបាយយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសចិន ។ ពង្រាងច្បាប់នេះមានមាត្រាអវិជ្ជមានជាច្រើនដែលពាក់ព័ន្ធដល់តៃវ៉ាន់ បានល្មើសយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចកី្តប្រកាសរួមទាំង៣ច្បាប់រវាងចិននិងអាមេរិក ដែលបានបញ្ចេញសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរទៅកាន់កម្លាំងឱ្យ តៃវ៉ាន់ឯករាជ្យ ក៏ដូចជាបាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៃតំបន់សមុទ្រតៃវ៉ាន់ផងដែរ ។

      អ្នកនាំពាក្យបានគូសបញ្ជាក់ថា យើងដាស់តឿនឱ្យអាមេរិកបោះបង់ចោលគំនិតសង្គ្រាមត្រជាក់  ទស្សនផលបូកសូន្យនិងទស្សនៈលំអៀងខាងមនោគមវិជ្ជា ប្រើក្រសែភ្នែកសត្យានុម័តនិងប្រកបដោយវិចារណញ្ញាណទៅមើលការអភិវឌ្ឍរបស់ចិននិងទំនាក់ទំនងរវាងចិននិងអាមេរិក មិនត្រូវអនុវត្តមាត្រាអវិជ្ជមានពាក់ព័ន្ធនឹងប្រទេសចិនក្នុងពង្រាងច្បាប់ពាក់ព័ន្ធនោះឡើយ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស