ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពនៃប្រទេសទាំងពីរចិននិងឥណ្ឌារៀបចំការចរចាថ្នាក់មេបញ្ជាការជុំទី១៧
2022-12-23 14:31:41cri
Share with:

      ថ្ងៃទី២០ខែធ្នូ កងទ័ពនៃប្រទេសទាំងពីរចិននិងឥណ្ឌាបានរៀបចំការចរចាថ្នាក់មេបញ្ជាការជុំទី១៧នៅប៉ែកខាងភាគីចិននៃទីតាំងជួបពិភាក្សា Moldo/Chushul។ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ប្រកបដោយភាពបើកទូលាយនិងមានលក្ខណៈស្ថាបនាអំពីការជំរុញការដោះស្រាយបញ្ហាពាក់ព័ន្ធតំបន់ខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែងនៃព្រំដែនកំណាត់ខាងលិចរវាងចិននិងឥណ្ឌា ដោយឈរលើមូលដ្ឋាននៃការវិវឌ្ឍដែលទទួលបានក្នុងការចរចាកាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២២ ។ ភាគីទាំងពីរបានចាត់ទុកគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាការណែនាំ ដោយសម្គាល់ឃើញជាឯកឆ្ឆន្ទថា ការធ្វើការពិគ្រោះពិភាក្សាដោយស្មោះត្រង់និងស៊ីជម្រៅនូវបញ្ហាសេសសល់ក្នុងពេលឆាប់ៗ វាមានអំណោយផលដល់ការស្តារសន្តិសុខនិងស្ថិរភាពឡើងវិញនៃតំបន់ខ្សែបន្ទាត់ព្រំដែនជាក់ស្តែងនៅកំណាត់ខាងលិចនៃព្រំដែនរវាងចិននិងឥណ្ឌា ក៏ដូចជាជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងទ្វេភាគីផងដែរ។ ក្នុងអំឡុងពេលនេះ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងគាំពារសន្តិសុខនិងស្ថិរភាពនៃតំបន់កំណាត់ខាងលិចនៃបន្ទាត់ព្រំដែនរវាងចិននិងឥណ្ឌា បន្តរក្សាទំនាក់ទំនងការទូតដ៏ជិតស្និទ្ធព្រមទាំងកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងខាងផ្លូវយោធា ដើម្បីឈានដល់ផែនការដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបានក្នុងការដោះស្រាយបញ្ហាសេសសល់ក្នុងពេលឆាប់ៗ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស