ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារសាទរការបើកធ្វើ"មហោស្រពសិល្បៈអារ៉ាប់"លើកទី ៥
2022-12-20 15:24:27cri
Share with:

    នៅថ្ងៃទី ១៩ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសាទរការបើកធ្វើ"មហោស្រពសិល្បៈអារ៉ាប់"លើកទី ៥ ។

    លោក Xi Jinping បានលើកឡើងថា ចំណងមិត្តភាពរវាងចិននិងប្រទេសអារ៉ាប់មានប្រវតិ្តសាស្ត្រជាយូរលង់ណាស់មកហើយ ហើយបានឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ។ ចាប់ពីការត្រួសត្រាយផ្លូវសូត្របុរាណរហូតដល់ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ប្រទេសចិននិងប្រទេសអារ៉ាប់បានពួតដៃគ្នាដើរឆ្ពោះទៅមុខ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ។

    លោក Xi Jinping បានសង្កត់ធ្ងន់ថា រំពឹងទុកថា ភាគីទាំងពីរ ចិននិងប្រទេសអារ៉ាប់នឹងចាត់ទុក"មហោស្រពសិល្បៈអារ៉ាប់"លើកនេះជាកាលានុវត្តភាពដើម្បីអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង ផ្សព្វផ្សាយស្មារតីនៃផ្លូវសូត្រ ក៏ដូចជាបង្កើនចំណងមិត្តភាពប្រពៃណីនិងបង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិឱ្យកាន់តែជិតស្និទ្ធ ក្នុងន័យបំពេញបន្ថែមនូវកម្លាំងចលករដ៏យូរអង្វែងក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអារ៉ាប់ ក៏ដូចជារួមចំណែកជាកម្លាំងរបស់ខ្លួនក្នុងការកសាងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ដែលឆ្ពោះទៅរកយុគសម័យថ្មី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >