ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិករំពឹងថា នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីតាមដានអនុវត្តឱ្យទាន់ពេលវេលានូវការងារនៅជំហានក្រោយនៃកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ហើយចិនសម្តែងការស្វាគមន៍ចំពោះការនេះ
2022-12-02 14:28:09cri
Share with:

    ពេលឆ្លើយសំណួរអំពីដំណើរទស្សនកិច្ចរបស់លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនៅប្រទេសចិន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅថ្ងៃទី ១ ខែធ្នូថា លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិករំពឹងថា នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីតាមដានអនុវត្តឱ្យទាន់ពេលវេលានូវការងារនៅជំហានក្រោយនៃកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ហើយប្រទេសចិនសម្តែងការស្វាគមន៍ចំពោះការនេះ ។

     លោក Zhao Lijian បានលើកឡើងថា លោកប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានជួបប្រាស្រ័យទល់មុខគ្នានៅកោះបាលីប្រទេសឥណ្ឌូណេស៊ីដោយបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់និងស៊ីជម្រៅអំពីបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងទំនាក់ទំនងរវាងចិននិងអាមេរិកព្រមនិងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកដែលមានលក្ខណៈស្ថាបនានិងយុទ្ធសាស្ត្រ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឯកភាពគ្នាថា នឹងបង្កើនការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ។ ក្រុមការងារនៃប្រទេសទាំងពីរគួរតែអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឈានដល់ ហើយបង្កើនកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាគ្រប់គ្រងទំនាស់និងការខ្វែងគំនិតនិងជំរុញការទៅមករកគ្នានិងកិច្ចសហប្រតិបតិ្តការដើម្បីបំពេញបន្ថែមនូវភាពនឹងនរនិងភាពប្រាកដប្រជាដល់ពិភពលោកដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស