ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនថ្លែងថា ចិននិងអឺរ៉ុបបានបង្កើតជាទំនាក់ទំនងសេដ្ឋកិច្ចដ៏ខ្លាំងក្លាដែលបំពេញបន្ថែមគ្នាទៅវិញទៅមកហើយ
2022-12-02 14:29:01cri
Share with:

    នៅថ្ងៃទី ១ ខែធ្នូ ក្រសួងពាណិជ្ជកម្មចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ នៅពេលឆ្លើយសំណួរពាក់ព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយអឺរ៉ុបដោយខិតខំប្រឹងប្រែងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដើម្បីគំាពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជាគាំពារក្បួនច្បាប់និងរបៀបរៀបរយនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ។

    លោកស្រី Shu Jueting បានលើកឡើងថា "ក្រោមការណែនាំខាងនយោបាយពីថ្នាក់ដឹកនាំជាន់ខ្ពស់រវាងភាគីទាំងពីរ ប្រទេសចិននិងអឺរ៉ុបបានបង្កើតជាទំនាក់ទំនងសេដ្ឋកិច្ចដ៏ខ្លាំងក្លាដែលបំពេញបន្ថែមគ្នាទៅវិញទៅមកហើយ ។ ក្នុងរយៈពេល ១០ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបបានឡើងដល់ ៧ សែន ១ ម៉ឺន ១ ពាន់ ៤ រយលានដុល្លារអាមេរិកដែលបានកើនឡើង ៦,៣ ភាគរយ ។ ប្រទេសចិនរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទី ១ របស់សហភាពអឺរ៉ុប ចំណែកសហភាពអឺរ៉ុបវិញ នឹងបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទី ២ របស់ចិនតទៅទៀត ។ ប្រទេសចិនរីករាយរួមសហការជាមួយអឺរ៉ុប ដើម្បីប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមកនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូចជាធ្វើកិច្ចសហប្រតិបតិ្តការដែលមានកម្រិតកាន់តែខ្ពស់ ក្នុងន័យបំពេញបន្ថែមនូវភាពនឹងនរនិងថាមពលវិជ្ជមានកាន់តែច្រើនដល់សេដ្ឋកិច្ចពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស