ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប
2022-12-02 14:27:14cri
Share with:

    រសៀលថ្ងៃទី ១ ខែធ្នូ លោក Li Keqiang នាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាការងារជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Li Keqiang បានលើកឡើងថា ប្រទេសចិននិងអឺរ៉ុបគឺជាកម្លាំងដ៏សំខាន់ក្នុងការគាំពារសន្តិភាពនិងជំរុញការអភិវឌ្ឍនៅលើពិភពលោក ។ ប្រទេសចិនរីករាយប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមកនិងរាប់អានគ្នាដោយស្មើភាពជាមួយអឺរ៉ុបដើម្បីដោះស្រាយទំនាស់និងការខ្វែងគំនិតឱ្យបានសមរម្យ ក៏ដូចជារួមគ្នាគាំពារសន្តិសុខថាមពលនិងស្បៀងអាហារព្រមទាំងសុវត្ថិភាពនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក្នុងន័យជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុបទទួលបានការអភិវឌ្ឍប្រកបដោយភាពនឹងនរនិងរឹងមាំ ។ ប្រទេសចិនគាំទ្រយ៉ាងមុតមាំនូវដំណើរធ្វើសមាហរណកម្មរបស់អឺរ៉ុប ។ លោករំពឹងថា ភាគីទាំងពី ចិននិងអឺរ៉ុបនឹងពង្រីកការបើកទូលាយទៅវិញទៅមក ។

    ជាការឆ្លើយតប លោក Charles Michel បានលើកឡើងថា សហភាពអឺរ៉ុបប្រកាន់ខ្ជាប់នូវគោលនយោបាយប្រទេសចិនតែមួយ ហើយរំពឹងថា នឹងរៀបចំឱ្យបានល្អនូវកិច្ចជំនួបថ្នាក់ដឹកនាំរវាងចិននិងសហភាពអឺរ៉ុបជុំថ្មីមួយជាមួយប្រទេសចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស