ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអាហ្រ្វិកបានចេញសេចក្តីថ្លែងការណ៍ ដោយរំលឹកឡើងវិញពីការពន្លឿនការកសាងឧស្សាហូបនីយកម្មរបស់អាហ្វ្រិក
2022-12-02 15:20:20cri
Share with:

        ថ្ងៃទី១ខែធ្នូតាមម៉ោងក្នុងតំបន់   សហភាពអាហ្រ្វិកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយច្បាប់ថា  នៅក្នុងកិច្ចប្រជុំកំពូលពិសេសស្តីពីឧស្សាហូបនីយកម្ម និងពិពិធកម្មសេដ្ឋកិច្ចរបស់សហភាពអាហ្វ្រិកដែលធ្វើឡើងនៅប្រទេសនីហ្សេរីយ៉ាកាលពីសប្តាហ៍មុន  មេដឹកនាំនៃប្រទេសអាហ្វ្រិកជាច្រើនដែលបានចូលរួមក្នុងកិច្ចប្រជុំបានរំលឹកឡើងវិញថា  ត្រូវពន្លឿនការកសាងឧស្សាហូបនីយកម្ម  និងពិពិធកម្មសេដ្ឋកិច្ចអាហ្វ្រិក ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍក្នុងវិស័យសុខភាពនិងផលិតឱសថ  វិស័យផលិតរថយន្ត  ធនធានរ៉ែនិងចំណីអាហារជាដើម  ដើម្បីកាត់បន្ថយការពឹងផ្អែកលើខាងក្រៅរបស់ទ្វីបអាហ្រ្វិក។

      សេចក្តីថ្លែងការណ៍របស់សហភាពអាហ្វ្រិកបានកត់សម្គាល់ថែមមួយកម្រិតទៀតថា  ចាំបាច់ត្រូវបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងថាមពលអាហ្រ្វិកក្រោមការគាំទ្ររបស់គ្រឹះស្ថានហិរញ្ញវត្ថុនិងដៃគូសហការ   ដើម្បីកាត់បន្ថយថ្លៃដើមនៃផលិតកម្មនិងលើកកម្ពស់កម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ចអាហ្វ្រិក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស