ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវការបង្ការនិងគ្រប់គ្រងដោយវិទ្យាសាស្ត្រនិងចំកោលដៅ ដើម្បីធានាឱ្យសេដ្ឋកិច្ចនិងសង្គមបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព។
2022-12-02 15:15:26cri
Share with:



     ថ្ងៃទី១ខែធ្នូ  លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិន  បានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំថា   ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវការបង្ការនិងគ្រប់គ្រងដោយវិទ្យាសាស្ត្រនិងចំគោលដៅ   ដើម្បីធានាឱ្យសេដ្ឋកិច្ចនិងសង្គមបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព ដោយសមិទ្ធផលបង្ការនិងគ្រប់គ្រងដ៏ល្អប្រសើរ  និងរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

     តាមការផ្សាយដំណឹងឱ្យដឹងថា  លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានថ្លែងថា  គោលនយោបាយបង្ការនិងគ្រប់គ្រងការរាលដាលនៃជំងឺរាតត្បាតរបស់ប្រទេសចិន បានជះឥទ្ធិពលអវិជ្ជមានដល់អនាគតសេដ្ឋកិច្ចពិភពលោក។  នៅពេលឆ្លើយតបនឹងពាក្យសំដីពាក់ព័ន្ធរបស់លោកស្រីYellen   លោកZhaoLijianបានឆ្លើយតបដូចពោលខាងលើ។

      លោកZhaoLijianបានចង្អុលបង្ហាញថា   ពាក្យសំដីពាក់ព័ន្ធរបស់មន្ត្រីអាមេរិក គ្មានមូលហេតុនិងភស្តុតាងការពិតទាល់តែសោះ។  ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើងមក  ប្រទេសចិនបានសម្របសម្រួលដោយវិទ្យាសាស្រ្តនូវការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង និងការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គម  ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល  ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស