ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប
2022-12-01 15:15:53cri
Share with:

ព្រឹកថ្ងៃទី១ខែធ្នូ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៅវិមានប្រជាជន ។

លោក Xi Jinping បានលើកឡើងថា ចិននិងអឺរ៉ុបជាកម្លាំងធំទាំងពីរក្នុងការរក្សាសន្តិភាពពិភពលោក ជាទីផ្សារធំទាំងពីរសម្រាប់ជំរុញការអភិវឌ្ឍរួម និងជាអរិយធម៌ធំទាំងពីរសម្រាប់ជំរុញការរីកចម្រើនរបស់មនុស្សជាតិ ។ ការដែលទំនាក់ទំនងរវាងចិននិងអឺរ៉ុបរក្សានិន្នាការវិវឌ្ឍន៍ទៅមុខកាន់តែខ្ពស់ ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ គឺសមស្របនឹងផលប្រយោជន៍រួមរបស់ចិននិងអឺរ៉ុបព្រមទាំងសហគមន៍អន្តរជាតិ ។

ជាការឆ្លើយតប លោក Charles Michel បានថ្លែងថា ចិនមិនវាតទី គឺជាដៃគូសំខាន់ក្នុងការគាំពារកម្មវត្ថុធម្មនុញ្ញអង្គការសហប្រជាជាតិនិងគាំទ្រពហុភាគីនិយម ។ សហភាពអឺរ៉ុបប្រកាន់ខ្ជាប់គោលនយោបាយប្រទេសចិនតែមួយ គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន ពោលគឺ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននោះទេ ។ សហភាពអឺរ៉ុបរីករាយធ្វើជាដៃគូសហប្រតិបត្តិការដែលអាចទុកចិត្តបាននិងអាចប៉ាន់ប្រមាណរបស់ភាគីចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស