ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយលោក Thongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋនៃប្រទេសឡាវ
2022-12-01 10:40:29cri
Share with:

      ថ្ងៃទី៣០ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោក Thongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជននិងជាប្រធានរដ្ឋនៃប្រទេសឡាវ នៅក្រុងប៉េកាំង ។

      ថ្លែងក្នុងកិច្ចជំនួប លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានលើកឡើងថា ប្រទេសចិននិងឡាវជាប្រទេសជិតខាងល្អដែលមានទឹកដីតភ្ជាប់ជាមួយគ្នា ។ ចិនរីករាយរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយឡាវ ធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។

      ជាការឆ្លើយតប លោក Thongloun បានថ្លែងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការរវាងឡាវនិងចិនទទួលបានការវិឌ្ឍរីកចម្រើនថ្មីឥតឈប់ឈរ ឡាវរីករាយរួមសហការជាមួយប្រទេសចិន ដើម្បីជំរុញផ្លូវដែកឡាវ-ចិនឱ្យដើរតួនាទីបានល្អ ហើយស្វាគមន៍សហគ្រាសចិនទៅវិនិយោគទុននៅប្រទេសឡាវ ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស