ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំពិធីឈរស្មិងស្មាធិ៍ដើម្បីកាន់ទុក្ខចំពោះមរណភាពរបស់លោក Jiang Zemin
2022-12-01 21:49:09cri
Share with:

 ថ្ងៃទី ៣០ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ មុននឹងបើកធ្វើសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខបានរៀបចំពិធីឈរស្មិងស្មាធិ៍ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក  Jiang Zemin ។

លោក ហាលូត អាជីម៉ាន់ ប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាតំណាងប្រទេសហ្គាណា ប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា លោក  Jiang Zemin អតីតប្រធានរដ្ឋចិន បានរួមចំណែកយ៉ាងធំសម្បើមដើម្បីសន្តិភាព សន្តិសុខនិងវឌ្ឍនភាពរបស់អន្តរជាតិ ក៏ដូចជាកំណែទម្រង់និងបើកទូលាយ ការធ្វើទំនើបកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន សហគមន៍អន្តរជាតិនឹងចងចាំលោក  Jiang Zemin ជារៀងរហូត មរណភាពរបស់លោក ជាការខាតបង់ដ៏ធំរបស់ប្រទេសចិននិងសហគមន៍អន្តរជាតិ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស