ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីប្រកាសរបស់គណៈកម្មាធិការបុណ្យសពរបស់លោក JiangZemin
2022-12-01 21:10:30cri
Share with:

      ដោយសារលោក JiangZemin មានគុណូបការៈក្នុងដំណើរអភិវឌ្ឍរបស់បក្សនិងរដ្ឋ និងគោលបំណងរួមរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន បានធ្វើសេចក្តីសម្រេចចិត្តដូចតទៅ ៖

      វេលាម៉ោង១០ ព្រឹកថ្ងៃទី៦ ខែធ្នូ មជ្ឈិមបក្សកុម្មុយនីស្តចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន គណៈកម្មាធិការយោធាមជ្ឈិមចិន នឹងរៀបចំធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោក JiangZemin នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

      នៅថ្ងៃដដែល  នៅទូទាំងប្រទេស ស្ថានទូត ស្ថានកុងស៊ុលនិងស្ថាប័នផ្សេងទៀតរបស់ចិនប្រចាំនៅបរទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងដើម្បីសម្តែងការកាន់ទុក្ខ ព្រមនិងផ្អាកសកម្មភាពកម្សាន្តសប្បាយគ្រប់បែបយ៉ាងនៅទូទាំងប្រទេស។

      នៅព្រឹកថ្ងៃទី៦ ខែធ្នូ ខណៈពេលរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ ប្រជាជនទូទាំងប្រទេសចិនឈរស្មិងស្មាធិ៍រយៈពេល៣នាទី បន្លឺស៊ីផ្លេរយៈពេល៣នាទី  ស្ថាប័នការពារដែនអាកាសបន្លឺសញ្ញាព្រមានអាសន្នរយៈពេល៣នាទី ។

      មិនរៀបចំពិធីបុណ្យសព ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស