ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំនៃប្រទេសជាច្រើននិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិថ្លែងមរណទុក្ខចំពោះមរណភាពរបស់លោកJiang Zemin
2022-12-01 22:01:36cri
Share with:

      អ្នកដឹកនាំនៃប្រទេសជាច្រើននិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិបានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកស៊ីជីនភីងប្រធានរដ្ឋចិន ព្រមទាំងឆ្លងតាមរយៈរបៀបផ្សេងទៀត ដើម្បីថ្លែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោកJiangZemin

      ថ្លែងក្នុងសារលិខិត លោកភូទីនប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា លោកJiangZeminបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចិននាសម័យបច្ចុប្បន្ននិងការលើកកម្ពស់ឋានៈអន្តរជាតិរបស់ចិន លោកJiangZeminជាមិត្តចាស់របស់រុស្ស៊ីដែលបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងរុស្ស៊ីនិងចិនឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្ត។ ខ្ញុំនឹងចងចាំជារៀងរហូតនូវអ្នកនយោបាយរូបនេះដែលមានកិត្យានុភាពដ៏ខ្ពង់ខ្ពស់និងកម្លាំងទាក់ទាញផ្ទាល់ខ្លួនដ៏ខ្លាំងក្លា សូមពាំនាំនូវការសួរសុខទុក្ខយ៉ាងស្មោះរបស់ខ្ញុំជូនចំពោះក្រុមគ្រួសាររបស់លោកJiangZeminនិងប្រជាជនចិនដ៏មេត្រីភាពគ្រប់រូប។

      លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវបានថ្លែងថា លោកJiangZeminបានរួមចំណែកដ៏សំខាន់ក្នុងបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិន។ លោកJiangZeminជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់បក្សនិងប្រជាជនឡាវ ដែលបានដើរតួនាទីណែនាំដល់ការអភិវឌ្ឍទំនាក់ទំនងរវាងឡាវនិងចិន ។ ប្រទេសឡាវសូមថ្លែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោកJiangZemin

អ្នកបកប្រែ:郭翔青
ប្លុកពិសេស