ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាកសពរបស់លោក Jiang Zemin ត្រូវបានដង្ហែមកដល់ក្រុងប៉េកាំងតាមរយៈយន្តហោះពិសេស អ្នកដឹកនាំបក្សនិងរដ្ឋចិន រួមមានលោក Xi Jinping ជាដើមបានទៅទទួលនៅព្រលានយន្តហោះ
2022-12-01 21:16:13cri
Share with:

      ថ្ងៃទី១ ខែធ្នូ សាកសពរបស់លោកJiang Zemin អ្នកដឹកនាំដ៏ឆ្នើម មានកិត្យានុភាពដ៏ខ្ពង់ខ្ពស់ ទទួលបានការគោរពជាទូទៅពីសំណាក់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន អ្នកម៉ាក្សនិយមដ៏មហិមា អ្នកបដិវត្តន៍របស់វណ្ណ:អធន អ្នកនយោបាយ អ្នកយុទ្ធសាស្រ្តយោធា អ្នកការទូត យុទ្ធជនកុម្មុយនីស្តនិយមដែលឆ្លងកាត់ការពិសោធន៍រយៈពេលយូរ អ្នកដឹកនាំដ៏ឆ្នើមនៃបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ប្រមុខស្នូលនៃក្រុមដឹកនាំមជ្ឈិមបក្សជំនាន់ទីបី ស្ថាបនិកនៃគំនិតដ៏សំខាន់ស្តីពី “តំណាងទាំងបី” បានដង្ហែមកដល់ក្រុងប៉េកាំងហើយ ។ អ្នកដឹកនាំបក្សនិងរដ្ឋ រួមមានលោក Xi Jinping  លោក Li Keqiang លោក Li Zhaoshu លោកWang Yang លោក Li Qiang លោក Zhao Leji លោក Wang Huning លោក Han Zheng លោក Ding Xuexiang លោក Li Xi និងលោកWang Qishanជាដើមបានទៅទទួលសពនៅព្រលានយន្តហោះនៅជាយខាងលិចក្រុងប៉េកាំង  ព្រមទាំងបានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះសាច់ញាតិរបស់លោក Jiang Zemin ។ លោក Cai Qi មន្ត្រីនៃការិយាល័យគណៈកម្មាធិការបុណ្យសព និងសាច់ញាតិរបស់លោក Jiang Zemin បានដង្ហែសាកសពរបស់លោក Jiang Zemin ពីក្រុងសៀងហៃ មកដល់ក្រុងប៉េកាំង ។

      សូមបញ្ជាក់ថា លោក Jiang Zemin បានទទួលមរណភាពនៅក្រុងសៀងហៃប្រទេសចិននៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២ ក្នុងជន្មាយុ៩៦ឆ្នាំ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស